ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឧកញ៉ា​ប្អូន​ប្តឹង​ឧកញ៉ា​បង​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​(​លួច​លក់​ផ្ទះ​)​នាំ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឧកញ៉ា​បង​បង្កើត​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ មានឈ្មោះ​ដើម​ថា​ ហួត​ សេង​ឡុ​ង​ អាយុ​៧៩​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៥​ ផ្លូវ​លេខ​២០០​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​គេ​ស្គាល់​ថា​ជានា​យក​ក្រុមហ៊ុន​ហួត​ត្រា​កូ​ នាំ​ចូល​បារី​ Alain​ Delon,​ បារី​ Fine,​ បារី​ Davidoff​ និង​នាំ​ចូល​រថយន្ត​ ព្រមទាំង​ជានា​យក​ក្រុមហ៊ុន​ Data​ Management​ Center(DMC)​ បម្រើសេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ដែល​មាន​ជម្លោះ​ប្តឹងផ្តល់​គ្នា​ជាមួយ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ដែល​គេ​ស្គាល់​ថា​ ជានា​យក​ក្រុមហ៊ុន​ Sotelco​ និង​ក្រុមហ៊ុន​ Socotel​ ជា​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​(​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ Beeline)​ និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដើម្បី​សាកសួរ​កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ រហូត​មក​ដល់​រាត្រី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ជា​ប្អូន​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ (​ហួត​ សេង​ឡុ​ង​)​ ក្នុង​រឿង​ព្រហ្មទណ្ឌ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ដោយសារ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ មាន​វ័យចាស់​ជរា​ និង​មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ​ផង​ ដូច្នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​លោក​ឧកញ៉ា​រូប​នេះ​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាយ័ន​បណ្តោះអាសន្ន​សិន​ ដោយ​មាន​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងរ៉ឹង​ ។​

​អ្នក​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មី​នេះ​ ប្អូនប្រុស​បង្កើត​របស់​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ គឺ​ឈ្មោះ​ ហួត​ សេង​ទ្រី​ ធ្លាប់​បាន​ប្រកាស​លែង​ទទួលស្គាល់​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ជា​បង​បង្កើត​របស់​ខ្លួន​ផង​ដែរ​ ។​

​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ (​ហួត​ សេង​ឡុ​ង​)​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ និង​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ធ្លាប់​ជួយ​ឧបត្ថម្ភ​ទំនុកបម្រុង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ប្តឹងផ្តល់​ក្នុង​រឿង​ព្រហ្មទណ្ឌ​នៅឡើយ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ថៃ​ កូ​ឡែ​ត​ អាយុ​៥៤​ឆ្នាំ​ ជា​កូនបង្កើត​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ ឪពុក​របស់​អ្នកស្រី​បាន​គ្រប់គ្រង​កាន់កាប់​ផ្ទះ​លេខ​៧២​ មហាវិថី​ព្រះ​នរោត្តម​ កែង​វិ​ថី​ព្រះ​សីហ​នុ​ជិត​២០​ឆ្នាំ​មក​ហើយៗ​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ថែម​ទៀត​ ។​ លុះ​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​ ប័ណ្ណកម្មសិទ្ធិ​របស់​ឪពុក​អ្នកស្រី​បាន​បាត់បង់​ នៅ​សល់​តែ​ប័ណ្ណ​ថតចម្លង​ ទើប​គាត់​ក៏​បាន​សុំ​ចេញ​ប័ណ្ណ​ទុតិយតា​ថ្មី​ ។​ នៅ​ចុងឆ្នាំ​២០១៣​ ឪពុក​របស់​អ្នកស្រី​ក៏​បាន​លក់​ផ្តាច់​ផ្ទះ​នេះ​ឲ្យ​ទៅ​ឈ្មោះ​ ប៉ាក់​ រ៉ា​ ស្រាប់តែ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ជា​ឪពុកមា​របស់​អ្នកស្រី​ប្តឹង​ចោទប្រកាន់​ឪពុក​អ្នកស្រី​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ (​លួច​លក់​ផ្ទះ​)​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តែ​ម្តង​ ៕​

Thai-Senglong thai-Senglong2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.