ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រយៈពេល​៩​ថ្ងៃ​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​វិញ​ជិត​១​ម៉ឺន​នាក់​

​ឯកឧត្តម​ កុយ​ គួ​ង​ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ បាន​ធ្វើការ​បញ្ជាក់​ទាក់ទង​ទៅ​នឹង​ករណី​អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ឲ្យ​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ចំនួន​៤​ចំណុច​ ដូច​តទៅ​ ៖

១-​អាជ្ញាធរ​យោធា​ថៃ​បាន​ដាក់​កំហិត​ឲ្យ​ក្រុ​ហ៊ុន​ រោងចក្រ​ សហគ្រាស​ឯកជន​ថៃ​បញ្ឈប់​ការ​ប្រើប្រាស់​ពលករ​ខុសច្បាប់​តទៅ​ទៀត​ ។​ ដូច្នេះ​ ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ទាំងនោះ​សម្រេច​ឲ្យ​ពលករ​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ រួម​ទាំង​ពលករ​ខ្មែរ​ខុសច្បាប់​ផង​ដែរ​ ។​

២-​ករណី​ដែល​អាជ្ញាធរ​ថៃ​បច្ចុប្បន្ន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​វិញ​នោះ​ មន​មែន​ជា​លើក​ទី​១​ទេ​ ។​ កន្លង​មក​ ទោះជា​នៅ​មុន​ពេល​ប្រទេស​ថៃ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​យោធា​ក៏​ដោយ​ ក៏​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​វិញ​ដែរ​ ដោយ​ជា​រៀង​រាល់​២​ខែ​ ឬ​៣​ខែ​ម្តង​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​រាប់រយ​នាក់​មក​កម្ពុជា​វិញ​ ។​

៣-​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ឯកឧត្តម​ អ៊ុ​ង​ ស៊ា​ន​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​ ។​ ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ អ៊ុ​ង​ ស៊ា​ន​ បាន​ស្នើ​ឲ្យ​ភាគី​ថៃ​អនុវត្តន៍​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ដែល​ចូល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ មាន​លក្ខណៈ​មនុស្សធម៌​ ដោយ​មិន​ត្រូវ​ដាក់​ឲ្យ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​រថយន្ត​ទ្រុង​ព័ទ្ធ​ដោយ​សំណាញ់​ដែក​ឡើយ​ ។​

៤-​ក្នុង​រយៈពេល​៩​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ អាជ្ញាធ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​៧.៥០៧​នាក់​ មក​កម្ពុជា​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយ​កម្រិតជីវភាព​ទីទ័ល​ក្រ​ បូក​រួម​ទាំង​ការ​ប្រកប​របរ​កសិកម្ម​មិនសូវ​បាន​ផល​ផង​ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ប្រថុយ​ខ្លួន​ចូល​ទៅ​រក​ការងារ​ធ្វើ​ទាំ​ាំ​ង​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ទោះបី​ដឹង​ថា​ អាជ្ញាធរ​ថៃ​បាន​ប្រមាថ​មក​លើ​ខ្លួន​យ៉ាងណា​ក៏​ដោយ​ ៕​ Polarkor-1Polarkor

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.