ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ទំហំ​ទឹកប្រាក់​ដែល​ FIFA​ ចំណាយ​សម្រាប់​ World​ Cup​ 2014​ និង​ទឹកប្រាក់​ដែល​ក្រុម​ជម្រើសជាតិ​នីមួយៗ​ត្រូវ​ទទួល​បាន​

​ដំណើរការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ (World​ Cup)​លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​នេះ​ សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ដែល​មាន​លោក​ Sepp​ Blatter​ ជា​ប្រធាន​ បាន​ត្រៀម​ទឹកប្រាក់​ចំនួន​៥៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ចែកចាយ​ជូន​ដល់​ក្រុម​ជម្រើសជាតិ​នីមួយៗ​ដែល​បាន​ឈាន​មក​កាន់​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ ។​ ទំហំ​ទឹកប្រាក់​នេះ​បាន​កើនឡើង​ចំនួន​៣៧​ភាគរយ​ បើ​ធៀប​ទៅ​នឹង​កម្មវិធី​ប្រកួត​ World​ Cup​ លើក​ទី​១៩​ នា​ឆ្នាំ​២០១០​ នៅ​អាហ្វ្រិក​ខាងត្បូង​កន្លង​ទៅ​ ដែល​ក្នុង​នោះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ទឹកប្រាក់​ចំនួន​៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ FIFA​ បាន​ផ្តល់​ឲ្យ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ខណៈ​ FIFA​ នឹង​ទទួល​បាន​មក​វិញ​នូវ​ទឹកប្រាក់​ចំនួន​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ក្រុម​ ជា​ថ្លៃ​ត្រូវ​បង់​ដើម្បី​ត្រៀម​លេង​នៅ​វគ្គ​ជម្រុះ​៣២​ក្រុម​ផ្តាច់ព្រ័ត្រ​ក្នុង​ World​ Cup​ ។​

​គេហទំព័រ​របស់​ FIFA​ បាន​ធ្វើការ​បែងចែក​ប្រាក់​រង្វាន់​ទៅ​តាម​ដំណាក់កាល​នៃ​ការ​ប្រកួត​តាម​វគ្គ​នីមួយៗ​ មាន​វគ្គ​១៦​ក្រុម​(​ជម្រុះ​ក្នុង​ពូ​ល​)​ វគ្គ​៨​ក្រុម​,​ វគ្គ​៤​ក្រុម​(​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​)​ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ ដូច​តទៅ​ ៖

១-​ក្រុម​ធ្លាក់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​(​ពូ​ល​A​ ដល់​ពូ​ល​ H)​ ដោយ​ក្រុម​នីមួយៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

២-​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ទទួល​បាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៣-​ក្រុម​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ឡើង​មក​ដល់​វគ្គ​៨​ក្រុម​ ទទួល​បាន​ទឹកប្រាក់​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៤-​ក្រុម​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ ឈាន​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ទទួល​បាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៥-​ក្រុម​ឈ្នះ​ជើងឯក​(Winner)​ ទទួល​បាន​ទឹកប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ក្រុម​ជើងឯក​រង​(​លេខ​២)​ទទួល​បាន​ទឹកប្រាក់​ចំនួន​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ក្រុម​ជាប់​ចំណាត់​លេខ​៣​ ទទួល​បាន​ទឹកប្រាក់​ចំនួន​២២​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​គួរ​បញ្ជាក់​ជូន​បន្ថែម​ដែរ​ថា​ ចាប់ពី​ដំណើរការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ រហូត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​មាន​៦៤​ប្រកួត​ក្នុង​រយៈពេល​១​ខែ​ពេញ​នោះ​ ក្រុម​ឈ្នះ​ជើងឯក​ត្រូវ​ទទួល​បាន​ទឹកប្រាក់​សរុប​ចំនួន​៧៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ពានមាស​១​ និង​មេដាយមាស​ចំនួន​១​ សម្រាប់​កីឡាករ​ម្នាក់ៗ​ ខណៈ​ដែល​ក្រុម​ជើងឯក​រង​ត្រូវ​ទទួល​បាន​ទឹកប្រាក់រ​សរុប​ចំនួន​៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ ត្រូវ​ទទួល​បាន​ទឹកប្រាក់​សរុប​ចំនួន​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រៅពី​នេះ​ នៅ​មាន​រង្វាន់​សម្រាប់​កីឡាករ​លេង​ល្អ​បំផុត​,​ អ្នកចាំទី​ល្អ​ដែល​ឈ្នះ​ទទួល​បាន​ស្រោមដៃ​មាស​,​ កីឡាករ​ឈ្នះ​ ទទួល​បាន​ស្បែកជើង​មាស​ពី​ការ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​,​ គ្រូបង្វឹក​ដឹកនាំ​ល្អ​ និង​ក្រុម​ជម្រើសជាតិ​លេង​ល្អ​ជាងគេ​ (Fair​ Play)​​    ​   ផង​ដែរ​ ៕​

 

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.