ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង ​ត្រូវ​បាន​តែងតាំង​ជា ​សមាជិក​ក្រុមប្រឹក្សាភិបាល​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​

​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ដែល​ធ្លាប់​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧១​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០០៩​នោះ​ ត្រូវ​បាន​កែសម្រួល​ថ្មី​ហើយដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ក្នុង​នោះ​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ អត្តលេខ​០៣៣៨៨៣​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ក៏​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​នេះ​ដែរ​ ។​ លើស​ពី​នេះ​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ទទួល​បន្ទុក​ការងារ​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ថែម​ទៀត​ ។​

​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ដែល​ត្រូវ​បាន​កែសម្រួល​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ជា​នាយក​រដ្ឋមន្ត្រី​នោះ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ អត្តលេខ​០០០០០៦​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ជា​ប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អត្តលេខ​០០០០១៧​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​អនុប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ចាយ​ សាំង​យុន​ អត្តលេខ​០០០០១០​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ជា​អនុប្រធាន​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អត្តលេខ​០០៤៤៥៦​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​អនុប្រធាន​ ព្រមទាំង​មាន​នាយ​ឧត្តមសេនីយ៍​ជា​ច្រើន​នាក់​ទៀត​ជា​សមាជិក​ ។​

​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​មាន​ភារកិច្ច​ធ្វើ​ផែនការ​កំណែទម្រង់​ និង​ផែនការ​កសាង​កម្លាំង​យូរអង្វែង​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ តាម​ទិស​ដៅ​របស់​ឧត្តម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​ មាន​បុរស​ខ្លាំង​ជា​ប្រធាន​ និង​តាមដាន​ត្រួតពិនិត្យ​ជា​អចិន្ត្រៃយ៍​នូវ​កម្មវិធី​កំណែទម្រង់​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៦​ឆ្នាំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ និង​បាន​កាន់កាប់​មុខ​តំណែង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​

​ឥឡូវនេះ​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ថែម​ទៀត​ ដោយ​មាន​អំណាច​ស្មើ​ ឬ​លើស​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ជា​ច្រើន​នាក់​បណ្តើរៗ​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.