ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ទឹកដី​បុរស​ខ្លាំង​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​ គឺជា​នាយទាហាន​ពាក់​ផ្កាយ​២

​នៅ​សាល​ប្រជុំ​សាលា​ខេត្តកណ្តាល​នា​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ មានការ​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​ថ្មី​ក្រុង​តា​ខ្មៅ​ ជំនួស​លោក​ បូ​ ណា​រ៉េ​ត​ អភិបាល​ចាស់​ក្រុង​តា​ខ្មៅ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ផៃ​ ប៊ុ​ន​ឈឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ដែល​មាន​អភិបាល​ថ្មី​នៃ​ក្រុង​តា​ខ្មៅ​ គឺជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​ជា​ជំនួយការ​ផ្ទាល់​នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៤៤៤​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដែល​ទទួល​បានការ​តែងតាំង​ថ្មី​នៅ​លើ​ទឹកដី​បុរស​ខ្លាំង​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​នេះ​ គឺ​លោក​ អៀម​ សម័យ​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៣៤៤៧១​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ជា​ជំនួយការ​ផ្ទាល់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ។​

​លោក​ អៀម​ សម័យ​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៣៤៤៧១​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១២/៣០៦​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១២​ ។​

​គួរ​កត់សម្គាល់​ឲ្យ​ឃើញ​ដែរ​ថា​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ គឺ​នាយក​រដ្ឋមន្ត្រី​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥(​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​)​ ប្រធានរដ្ឋសភា​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥(​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​)​ ប្រធាន​ព្រឹទ្ធសភា​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥(​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​)​ និង​មាន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មួយ​ចំនួន​ជា​នាយទាហាន​ ឬ​នាយ​នគរបាល​ មាន​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ ព្រមទាំង​មាន​រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយ​ចំនួន​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ដូច​ជា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប្រាក់​ សុ​ខុន​ ជា​រដ្ឋមន្ត្រី​ ជាដើម​…៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.