ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​បង្កើត​”​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ ឫស្សី​ត្រឹប​”​នៅ​ខេត្តព្រះវិហារ​

​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​មួយ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៣៦​ ចុះ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​បង្កើត​"​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​ សែន​ ឫស្សី​ត្រឹប​"​ មាន​ទំហំ​១១៤,៣៥​គីឡូម៉ែត្រ​ក្រឡា​ ឋិត​នៅ​ក្នុង​ឃុំ​ឆែប​កើត​ និង​ឃុំ​ឆែប​លិច​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ដែល​ត្រូវ​បាន​ចាត់ទុកជា​ឧទ្យាន​ជាតិ​ផ្នែក​បុរាណវិទ្យា​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ និង​ធម្មជាតិ​ ។​

​រាជរដ្ឋាភិបាល​បាន​អះអាង​ឲ្យ​ដឹង​ថា​ ការ​បង្កើត​"​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​ សែន​ ឫស្សី​ត្រឹប​"​នេះ​ឡើង​ ក្នុង​គោលដៅ​អភិរក្ស​កេរដំណែល​វប្បធម៌​ឧស្សាហកម្ម​ដែក​បុរាណ​ឫស្សី​ត្រឹប​ រួម​ទាំង​ខាង​បុរាណវិទ្យា​ ជាតិពន្ធុវិទ្យា​ ប្រវត្តិវិទ្យា​ បរិស្ថានវិទ្យា​ និង​រុក្ខវិទ្យា​ ដើម្បី​លើក​កម្រិត​តម្លៃ​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​ និង​ការពារ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ និង​អភិរក្ស​ស្ថានីយ៍​ឧស្សាហកម្ម​ដែក​បុរាណ​ និង​អភិវឌ្ឍ​ន័​ជា​តំបន់​ទេសចរណ៍​ វប្បធម៌​ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​ ។​

​យោង​តាម​មាត្រា​៥​នៃ​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បង្កើត​"​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​ សែន​ ឫស្សី​ត្រឹប​"​ បាន​បញ្ជាក់​ថា​ រាជបណ្ឌិត្យសភាកម្ពុជា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ត្រូវ​ទទួល​ភារកិច្ច​ផ្តាច់​មុខជា​អ្នក​ចាត់ចែង​គ្រប់គ្រង​រាល់​កិច្ចការ​ទាំងឡាយ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​នេះ​ ។​ ដើម្បី​បំពេញបេសកកម្ម​ទាំងនេះ​ រាជបណ្ឌិត្យសភាកម្ពុជា​មាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ចេញ​លិខិតអនុញ្ញាត​សិក្សា​ស្រាវជ្រាវ​ និង​ការ​ស្ថាបនា​ទាំងឡាយ​ក្នុង​បរិវេណ​អភិរក្ស​របស់​ឧទ្យាន​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នយោបាយ​នៃ​ការ​បង្កើត​សមិទ្ធផល​នានា​ដាក់​ឈ្មោះ​ "​តេ​ជោ​"​ ឬ​ "​តេ​ជោ​សែន​"​ ភ្ជាប់​នឹង​គោរមងារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ ដូច​ជា​ "​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​ សែន​ ឫស្សី​ត្រឹប​",​ "​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​"…​ជាដើម​ ។​ល​៕​

Russeytrep-1 Russeytrep-2Russeytrep-3Russeytrep-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.