ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មើលចរិតអធិការប៉ូលិសម្នាក់ ដែលសម្រាន្ត​លង់លក់​យ៉ាង​រំភើយ​ក្នុង​អង្គប្រជុំ​

​មិន​ត្រឹមតែ​សមាជិក​អង្គប្រជុំ​ទាំងមូល​ទេ​ សូ​ម្បី​តែ​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​បានឃើញ​រូបភាព​នេះ​ក៏​នឹង​អាច​សម្តែង​នូវ​ការ​ហួសចិត្ត​ដែរ​ ដោយសារ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​ករណី​កូដកម្ម​របស់​កម្មករ​ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​ បែរជា​លោក​អធិការ​នគរបាល​ក្រុង​បា​វិត​សម្រាន្ត​លង់លក់​យ៉ាង​ស្រួល​ និង​យ៉ាង​រំភើយ​ក្នុង​អង្គប្រជុំ​ បង្ហាញ​អំពី​ការ​មិន​ចាប់អារម្មណ៍​ក្នុង​កិច្ចប្រជុំ​ទាល់តែ​សោះ​ទៅ​វិញ​ ។​

​អធិការ​នគរបាល​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ដែល​សម្រាន្ត​លង់លក់​យ៉ាង​រំភើយ​ក្នុង​អង្គប្រជុំ​នោះ​ គឺ​វរសេនីយ៍ត្រី​ កែវ​ គង់​ អតីត​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា​ ប្រសិនបើ​មន្ត្រី​នគរបាល​ជា​អ្នកមាន​ភារកិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ធ្វើ​តែ​របៀប​ដូច​លោក​អធិការ​នគរបាល​ក្រុង​បា​វិត​ដែល​សម្រាន្ត​លង់លក់​មិន​ខ្វល់​អំពី​កិច្ចប្រជុំ​នោះ​ គឺ​មិន​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ឡើយ​ រីឯ​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក៏​រលាយ​សាបសូន្យ​ដែរ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.