ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ករណី​ប្រជាជន​លើកគ្នា​មក​រំដោះ​យក​ឈើ​ល្មើស​ពី​រដ្ឋ​បាល​ព្រៃឈើ​សៀម​ប៉ា​ង​ ប្រយ័ត្ន​មាន​ជនខិលខូច​ប្រើប្រាស់​ប្រជាជន​ជា​ខែល​

​ប្រភព​ព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​លេច​ចេញ​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ គឺ​ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​កេណ្ឌ​គ្នា​មក​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សោ​របង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ា​ង​ រំដោះ​យក​គោ​យន្ត​កន្ត្រៃ​ ទូក​ និង​ឈើ​ប្រណីត​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តុលាការ​  បង្ក្រាប​ចាប់​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ដោយ​ក្រុម​ប្រជាជន​ទាំងនោះ​អះអាង​ថា​ ពួក​គាត់​ខឹងសម្បា​នឹង​សមត្ថកិច្ច​បង្ក្រាប​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​ឈើ​ប្រណីត​បន្តិចបន្តួច​របស់​ពួក​គាត់​ ហើយ​មើល​រំលង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ទៅ​វិញ​ ។​

​សមត្ថកិច្ច​រដ្ឋបាល​ព្រែ​ឈើ​ស្រុក​សៀម​ប៉ា​ង​បាន​ឲ្យ​ដឹង​ថា​ គោ​យន្ត​កន្ត្រៃ​ដែល​ក្រុម​ប្រជាជន​រំដោះ​យក​ទីនោះ​ មាន​ចំនួន​២​គ្រឿង​ ទូក​១​គ្រឿង​ និង​ឈើ​ប្រណីត​ជា​ច្រើន​ទៀត​ ប៉ុន្តែ​មិន​ទាន់​ដឹង​អំពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ ។​

​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ស្រ​ដៀង​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​រួច​ម្តង​មក​ហើយ​ កាលពី​ឆ្នាំ​កន្លង​ទៅ​ ដែល​រឿងរ៉ាវ​ដូច្នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មាន​មន្ត្រី​ពោរពេញ​ដោយ​អំណាច​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​ប្រើប្រាស់​កម្លាំង​ប្រជាជន​ធ្វើ​ជា​ខែល​ ដើម្បី​ការពារ​ផលប្រយោជន៍​ រកស៊ី​ឈើ​ខុសច្បាប់​របស់​ខ្លួន​ និង​បក្ខពួក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បានលើក​ឡើង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​មេខ្លោង​ខិលខូច​ដែល​ប្រើប្រាស់​កម្លាំង​ប្រជាជន​មក​រំដោះ​យក​ឈើ​ខុសច្បាប់​ដល់​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដូច្នេះ​ ពីព្រោះ​វា​នឹង​អាច​ក្លាយជា​វប្បធម៌​ដ៏​អាក្រក់​បំផុត​កើត​មាននៅ​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​ ៕​

Stoengtreng-102.jpgrtrtStoengtreng-101

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.