ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

អាជ្ញាធរ​ហ្វី​លី​ពី​ន​ព្រមព្រៀង​ទិញ​អង្ករ​៨០​ម៉ឺន​តោន​ពី​វៀតណាម​

​បន្ទាប់​ពី​ឆ្លងកាត់​ការ​ដេញថ្លៃ​រៀបចំ​ដោយ​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​របស់​ប្រទេស​ហ្វី​លី​ពី​ន​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ អាជ្ញាធរ​ហ្វី​លី​ពី​ន​បាន​ព្រមព្រៀង​ចុះ​កិច្ចសន្យា​ទិញ​អង្ករ​ចំនួន​៨០​ម៉ឺន​តោន​ ពី​ក្រុមហ៊ុន​ចំនួន​២​របស់​ប្រទេស​វៀតណាម​ គឺ​ក្រុមហ៊ុន​ Vinafood​ I​ ផ្គត់ផ្គង់​អង្ករ​ចំនួន​២០​ម៉ឺន​តោន​ និង​ក្រុមហ៊ុន​ Vinafood​ II​ ផ្គត់ផ្គង់​អង្ករ​ចំនួន​៦០​ម៉ឺន​តោន​ ដែល​ការ​បញ្ជា​ទិញ​នេះ​នឹង​ត្រូវ​អនុវត្តន៍​នៅ​ខែឧសភា​ និង​ខែសីហា​ ឆ្នាំ​២០១៤​ខាង​មុខ​ ។​

​ក្រុមហ៊ុន​ Vinafood​ I​ និង​ក្រុមហ៊ុន​ Vinafood​ II​ របស់​វៀតណាម​ បាន​ឈ្នះ​ការ​ដេញថ្លៃ​លើ​ការ​ក្រុមហ៊ុន​ដទៃ​ទៀត​ រួម​មាន​ ៖​ ក្រុមហ៊ុន​ Louis​ Dreyfus​ Commodities​ Asia​ របស់​សិង្ហ​បុរី​,​ ក្រុមហ៊ុន​ Thai​ Hua​ របស់​ថៃ​ និង​ក្រុមហ៊ុន​ Sing​ Song​ របស់​ហុងកុង​ ដើម្បី​ផ្គត់ផ្គង់​អង្ករ​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​ក្រុមហ៊ុន​ Vinafood​ I​ នឹង​ផ្គត់ផ្គង់​អង្ករ​ចំនួន​១០​ម៉ឺន​តោន​ ដោយ​មាន​តម្លៃ​៤៣៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​ និង​អង្ករ​ចំនួន​១០​ម៉ឺន​តោន​ទៀត​មាន​តម្លៃ​៤៣៩​ដុល្លារ​អា​មេ​រិ​ន​ក្នុង​១​តោន​ ។​ ដោយឡែក​ ក្រុមហ៊ុន​ Vonafood​ II​ ផ្គត់ផ្គង់​ការ​លក់​អង្ករ​ចំនួន​៦០​ម៉ឺន​តោន​ ដែល​មាន​តម្លៃ​ចាប់ពី​៤៣៦,៥​ដុល្លារ​អា​មេ​រិ​ក​ ដល់​៤៣៩,២៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​ ។​

​យោង​តាម​ការ​អះអាង​របស់​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​ហ្វី​លី​ពី​ន​ អាច​ឈាន​ដល់​ចំនួន​១,៤​លាន​តោន​ក្នុង​១​ឆ្នាំ​២០១៤​នេះ​ ។​

​អ្នក​ជំនាញការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ដែល​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ Reuters​ បាន​ទស្សន៍​ទាយ​ថា​ ការ​នាំ​ចូល​របស់​ប្រទេស​ហ្វី​លី​ពី​ន​នឹង​មានការ​កើនឡើង​ ដោយសារ​តែ​ប្រទេស​នេះ​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​ជា​បន្តបន្ទាប់​គ្នា​កាលពី​ឆ្នាំ​មុន​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.