កញ្ញា ជីជី ពិធីការិនីក្នុងកម្មវិធី "រាត្រីកម្សាន្ត" នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ស៊ីធីអិន(CTN)នាពេលថ្មីៗនេះ បានបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលជាមួយបុរសសង្ហាឌីជេ រតនា ធ្វើឲ្យភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ដោយកញ្ញាវ័យក្មេងសាច់សខ្ចី ជីជី បណ្តោយខ្លួនឲ្យបុរសសង្ហា រតនា ឱបថើបប្រៀបដូចគូស្នេហ៍ថ្មោងថ្មីប្រកបដោយការយល់ចិត្តគ្នាយ៉ាងផ្អែមល្ហែម ។
បន្ទាប់ពីឌីជេ រតនា បែកបាក់់សេ្នហាជាមួយកញ្ញា សន នាងផល្លីកា ដោយសារអំណាចទឹកប្រាក់រួចមក ឥឡូវនេះស្រាប់តែបុរសសង្ហា រតនា មានឱកាសបានបង្កាត់ភ្លើងស្នេហាជាមួយកញ្ញា ជីជី យ៉ាងល្អូកល្អឺន ដោយធ្វើការបង្ហោះរូបភាពឱមរឹតគ្នាច្រមុះថើបផែនថ្ពាល់ និងឈ្មុសឈ្មុលត្រង់កញ្ចឹងកតារាស្រី ជីជី យ៉ាងត្រេកត្រអាលបំផុត ៕