ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ផលិត​រថយន្ត​ TOYOTA​ ដ៏​ធំ​របស់​ជប៉ុន​ប្រកាស​គ្រោង​លក់​រថយន្ត​ឲ្យ​បាន​១០​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៤

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​ TOYOTA​ ដ៏​ធំ​របស់​ជប៉ុន​ គឺ​លោក​ Akio​ Toyoda​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន​បរទេស​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​នេះ​គ្រោង​នឹង​លក់​រថយន្ត​ឲ្យ​បាន​ចំនួន​១០​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៤​នេះ​ ខណៈ​ដែល​កាលពី​ឆ្នាំ​ចាស់​ឆ្នាំ​២០១៣​ លក់​បាន​តែ​ចំនួន​៩,៩៨​លាន​គ្រឿង​ប៉ុណ្ណោះ​ ។​

​ជាមួយនឹង​គម្រោង​ចាត់ចែង​ឲ្យ​អនុប្រធាន​ប្រតិបត្តិ​ចំនួន​៦​រូប​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​ ដោយ​បែងចែក​តំណាង​លំដាប់​លេខ​១​ និង​លំដាប់​លេខ​២​របស់​ក្រុមហ៊ុន​ TOYOTA​ នោះ​ លោក​ Akio​ Toyda​ បាន​ឲ្យ​ដឹង​ដែរ​ថា​ នេះ​គឺជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​ ដើម្បី​ធានា​ថា​ ក្រុមហ៊ុន​នៅ​តែ​ដើរ​ផ្លូវ​នៃ​កំណើន​ បន្ទាប់​ពី​សម្រេច​បាន​នូវ​អត្រា​លក់​ទូ​ទាំង​ពិភពលោក​ចំនួន​១០​លាន​គ្រឿង​នោះ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Akio​ Toyoda​ ពុំ​មាន​ក្តី​រំពឹង​ថា​ នឹង​ទទួល​បានការ​លក់ដាច់​លឿន​នៅ​គ្រប់​តំបន់​នោះ​ឡើយ​ ជា​អាទិ៍​ នៅ​តំបន់​សហរដ្ឋអាមេរិក​ ការ​លក់​របស់​ TOYOTA​ បាន​ធ្លាក់​ចុះ​ចំនួន​៤​ភាគរយ​ក្នុង​ខែកុម្ភៈ​ គឺ​លក់​បាន​ចំនួន​១៥៩.២៨៤​គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្តែ​ TOYOTA​ នៅ​តែ​ជាប់​លំដាប់ថ្នាក់​នាំមុខ​គេ​លើ​ទីផ្សារ​ដដែល​ ។​

​កាលពី​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​ផលិត​រថយន្ត​ TOYOTA​ របស់​ជប៉ុន​លក់​រថយន្ត​បាន​ចំនួន​ ៩,៩៨​លាន​គ្រឿង​ គឺ​កើនឡើង​ចំនួន​២​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២​ ខណៈ​ដែល​ក្រុមហ៊ុន​ GM​ របស់​អា​មេ​រិ​កល​ក់បាន​ចំនួន​ ៩,៧១​លាន​គ្រឿង​ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ VW​ របស់​អឺរ៉ុប​លក់​បាន​ចំនួន​៩,៧​លាន​គ្រឿង​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.