ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​

​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​កន្លង​ទៅ​ នៅ​ចំណុច​ភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ គឺ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ដែល​រស់​ក្នុង​បន្ទុក​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ​ ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា​ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​របស់​គាត់​ជា​អនីតិជន​នៅ​ខាងក្រោយ​ផ្ទះ​ ទើប​ឈាន​ទៅ​ដល់​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្មេង​ប្រុស​សង្ស័យ​នា​រយៈពេល​មួយ​ម៉ោង​ក្រោយ​កើត​ហេតុតែ​ម្តង​ ។​

​ក្មេង​ប្រុស​សង្ស័យ​មានឈ្មោះ​ វ​.​គ​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​ ដើរ​ទាក់​សត្វ​ និង​បាញ់​កណ្តុរ​ពេល​យប់​យក​មក​ផ្គត់ផ្គង់​ជីវភាព​ ។​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ អ​.​ស​.​ន​ អាយុ​៦​ឆ្នាំ​ កំពុង​រៀនសូត្រ​នៅ​សាលា​បឋម​សិក្សា​ និង​មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា​ជាមួយ​ក្មេង​ប្រុស​សង្ស័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​កើតហេតុ​ ក្មេង​ប្រុស​សង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ​បាន​លេងល្បែង​សិច​ជាមួយ​គ្នា​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០​ម៉ែត្រ​ ក្រោម​ទ្រើងឃ្លោក​ រួច​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ជា​ធម្មតា​ ។​ ពេល​មក​ដល់​ផ្ទះ​ ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ដំណើររឿង​ដល់​ឪពុក​ម្តាយ​របស់​នាង​ ទើ់ប​ឈាន​ដល់​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​ និង​មានការ​ឃាត់ខ្លួន​ក្មេង​ប្រុស​សង្ស័យ​ជា​អនីតិជន​នៅ​រយៈពេល​មួយ​ក្រោយ​កើតហេតុ​ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​សាកសួរ​បន្ថែម​ និង​ក្មេង​ស្រី​រង​គ្រោះ​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ឲ្យ​ដឹង​ការ​ពិត​ជាក់ស្តែង​ ។​

​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ក្មេង​ប្រុស​សង្ស័យ​ដែល​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ​ បាន​រៀបរាប់​ទាំង​ដៃ​ជាប់​ខ្នោះ​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​ គឺ​បាន​ត្រឹម​មានការ​ស្រាត​ខោអាវ​មែន​ ដោយ​ក្មេង​ស្រី​រង​គ្រោះ​ឋិត​នៅ​ពីលើ​ ប៉ុន្តែ​មិន​មានការ​រំលោភ​បាន​សម្រេច​អ្វី​ឡើយ​ ។​

​ក្រោយ​ការ​ឃាត់ខ្លួន​ក្មេង​ប្រុស​សង្ស័យ​រួច​មក​ ម្តាយ​របស់​ក្មេង​ប្រុស​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​កូន​ទី​៩​ និង​មាន​ជីវភាព​ក្រីក្រ​លំបាក​ផង​នោះ​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​អង្វរករ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​កូនប្រុស​របស់​គាត់​ ដ្បិត​ឪពុក​ជា​កម្មករ​ដើរ​ស៊ីឈ្នួល​គេ​ គឺ​បានកូន​ប្រុស​នេះ​ហើយ​ជា​អ្នក​ដើរ​ទាក់​សត្វ​ និង​បាញ់​កណ្តុរ​ពេល​យប់​យក​មក​លក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​ស្ថានភាព​បាន​ព្រឹក​ខ្វះ​ល្ងាច​ ៕​

Kandal-Rap.jpgsss

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.