ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ជប៉ុន​មាន​គម្រោង​ទិញ​យន្តហោះ​៧០​គ្រឿង​ពី​ក្រុមហ៊ុន​ Boeing​ និង​ក្រុមហ៊ុន​ Air​ Bus​ មុន​ពេល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​

​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ឈ្មោះ​ All​ Nippon​ Airways(ANA)​ មាន​គម្រោង​ទិញ​យន្តហោះ​ថ្មី​ចំនួន​៧០​គ្រឿង​ ដោយ​ចំនួន​ជាង​ពាក់កណ្តាល​ពី​ក្រុមហ៊ុន​ Boeing​ និង​ចំនួន​ជិត​ពាក់កណ្តាល​ទៀត​ពី​ក្រុមហ៊ុន​ Air​ Bus​ ដោយ​យន្តហោះ​ប្រភេទ​ Boeing​ ស៊េរី​ថ្មី​នឹង​ផ្តល់​សេវាកម្ម​លើ​ផ្លូវ​ហោះហើរ​អន្តរជាតិ​យ៉ាង​ទូលំទូលាយ​ ខណៈ​ពេល​យន្តហោះ​ Air​ Bus​ នឹង​ផ្តល់​សេវាកម្ម​ទាំង​នៅ​ក្នុង​ប្រទេស​ ទាំង​នៅ​ក្រៅប្រទេស​ ។​

​ក្រុមហ៊ុន​ ANA​ របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​មាន​គម្រោង​ទិញ​យន្តហោះ​ចំនួន​៤០​គ្រឿង​ពី​ក្រុមហ៊ុន​ Boeing​ និង​ចំនួន​៣០​គ្រឿង​ទៀត​ពី​ក្រុមហ៊ុន​ Air​ Bus​ ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជិត​១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ធ្វើការ​ពង្រីក​ជើងហោះហើរ​នៅ​មុន​ពេល​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​ក្រុង​តូ​ក្យូ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.