ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ពាក្យ​ថា​”​ឆ្កែបម្រើ​យួន​”​បាន​ទៅ​ដិតដាម​ដល់​លើ​កញ្ចក់​រថយន្ត​ទំនើប​របស់​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​

​ឯកឧត្តម​ ជុំ​ កុសល​ អតីត​ជា​ពិធីករ​ក្នុង​វិស័យ​សិល្បៈ​ និង​បច្ចុប្បន្ន​ប្រែ​ក្លាយជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នក​អត្ថាធិប្បាយ​ ព្រមទាំង​វិភាគ​ព័ត៌មាន​នយោបាយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ក្នុង​កម្មវិធី​ទូរទស្សន៍​បាយ័ន​ ជា​ទូរទស្សន៍​របស់​កូនស្រី​បុរស​ខ្លាំង​នោះ​ បាន​រៀបរាប់​ប្រាប់​បណ្តាញឃោសនា​មួយ​ដែល​ជា​គូកន​គាំទ្រ​គណបក្សកាន់អំណាច​ដូច​គ្នា​ និង​ក៏​បាន​បង្ហោះ​ក្នុង​ Account​ Facebook​ របស់​ខ្លួន​ផ្ទាល់​ផង​ដែរ​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ រថយន្ត​ទំនើប​ម៉ាក​ Lexus​ 470​ របស់​ឯកឧត្តម​ដែល​ចត​នៅ​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​គូស​និង​សរសេរ​នៅ​លើ​កញ្ចក់​រថយន្ត​ នូវ​ពាក្យ​មួយ​ឃ្លា​ថា​ "​ឆ្កែបំរើ​យួន​"​ ។​

​អ្នកលេង​ Facebook​ ម្នាក់​បាន​និយាយ​ថា​ "​គេ​ធ្លាប់​ឃើញ​នូវ​ពាក្យ​ Comment​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ទៅ​លើ​លោក​ ជុំ​ កុសល​ ថា​ ជា​ឆ្កែបម្រើ​យួន​ ប៉ុន្តែ​ឥឡូវ​ពាក្យ​នេះ​ បាន​ទៅ​ដិតដាម​ដល់​លើ​កញ្ចក់​រថយន្ត​ទំនើប​របស់​លោក​ ជុំ​ កុសល​ តែ​ម្តង​ "​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ជុំ​ កុសល​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចាប់តាំងពី​អាណត្តិ​ទី​៤​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១០៨៣​ ចុះ​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០០៨​ ទើប​ធ្វើ​ឲ្យ​លោក​ ជុំ​ កុសល​ មាន​ងារ​ជា​ឯកឧត្តម​ ។​ ឈាន​ចូល​មក​ដល់​អាណត្តិ​ទី​៥​ ឯកឧត្តម​ ជុំ​ កុសល​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​សា​ជា​ថ្មី​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩១៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ ជុំ​ កុសល​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​បម្រុង​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៥​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​ទៀត​ផង​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៣៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១០​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.