ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រើនរំលឹក​ដល់​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្តឧត្តរមានជ័យ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​មិន​ប្រក្រតី​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​មន្ត្រីរាជការ​នៅ​ខេត្តឧត្តរមានជ័យ​ រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើង​តាម​មន្ទីរ​នានា​ក្នុង​ខេត្ត​ ដោយ​មានការ​គ្រប់គ្រង​ និង​ដឹកនាំ​មិន​បាន​ត្រឹមត្រូវ​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ទីរ​ទាំងនោះ​គប្បី​ត្រូវ​បញ្ឈប់​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​កើតឡើង​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្តឧត្តរមានជ័យ​ គប្បី​ត្រូវ​បញ្ឈប់​នូវ​សកម្មភាព​ដែល​កើតឡើង​ដូច​ខាងក្រោម​ ៖

១-​ករណី​ឪពុក​ជា​ប្រធាន​មន្ទីរ​ កូន​ជា​ប្រធាន​គណនេយ្យ​ យោង​តាម​ប្រការ​នេះ​ជា​ករណី​ទំនាស់​ផលប្រយោជន៍​មិន​អាច​ធ្វើ​បាន​ទេ​ គួរ​គប្បី​ឪពុក​ឈប់​ធ្វើ​ជា​ប្រធាន​មន្ទីរ​ ឬ​មួយ​កូន​ឈប់​ធ្វើ​ប្រធាន​គណនេយ្យ​ ។​

២-​ករណី​មន្ត្រី​ជាប់កិច្ចសន្យា​ គឺ​មិន​មាន​សិទ្ធិ​ចុះហត្ថលេខា​លើ​លិខិត​ស្នាម​អ្វី​ទាំងអស់​ ។​ មន្ត្រី​ជាប់កិច្ចសន្យា​គ្រាន់តែ​ជា​ជំនួយការ​ឲ្យ​មន្ត្រី​រដ្ឋបាល​ ដូច​ជា​វាយ​អត្ថបទ​ ថតចម្លង​ ឬ​បញ្ជូន​ឯកសារ​តែ​ប៉ុណ្ណោះ​ ហើយ​មិន​មានការ​ទទួលខុសត្រូវ​លើ​កិច្ចការរដ្ឋបាល​ទេ​ ។​ ចំណែកឯ​ពលករ​អណ្តែត​មិនមែន​ជា​ជំនួយការ​ឲ្យ​មន្ត្រី​រដ្ឋបាល​ទេ​ គឺជា​អ្នកធ្វើការ​ងារ​ផ្នែក​អនាម័យ​ ថែ​សួន​ ។​ល​។​

៣-​ករណី​ចលនទ្រព្យ​របស់​រដ្ឋ​មាន​តែ​ឯកសារ​ តែ​គ្មាន​ទ្រព្យ​ ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ (​មាត្រា​៦២៩)​ និង​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​(​មាត្រា​៥៩៧​ និង​មាត្រា​៥៩៨)​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​ភាគី​ម្ចាស់​បណ្តឹង​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ស្ថាប័ន​នេះ​មិន​ចាត់ការ​តាម​ច្បាប់​ទៅ​លើ​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​តាម​បណ្តា​មន្ទីរ​នានា​ក្នុង​ខេត្តឧត្តរមានជ័យ​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ បែរជា​ត្រឹម​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​ប្រព្រឹត្ត​ខុស​ទៅ​វិញ​ ហាក់ដូចជា​បាន​ធ្វើ​ឲ្យ​មន្ត្រី​មាន​កំហុសឆ្គង​ទាំងនោះ​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ ៕​

ACU-on-Ministers

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.