ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ Facebook​ បញ្ជា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​១១.០០០​គ្រឿង​ ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​ Internet

​យោង​តាម​គេហទំព័រ​បរទេស​ Teach​ Crunch​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone)​ ចំនួន​១១.០០០​គ្រឿង​ ពី​ក្រុមហ៊ុន​ Titan​ Aerospace​ ដើម្បី​ឲ្យ​ដើរតួ​នាទី​ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​ Internet​ សម្រាប់​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​ Internet​ ពី​មុន​មក​ ។​

​គម្រោងការ​របស់​ក្រុមហ៊ុន​ Facebook​ នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​បន្ថែម​សេវា​របស់​ខ្លួន​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​ Internet​ ដោយ​សេវា​នេះ​អាច​ភ្ជាប់​ប្រព័ន្ធ​ 3G​ បាន​ទៀត​ផង​ ដែល​នាំ​ឲ្យ​ពិភពលោក​ទាំងមូល​នឹង​មានការ​ងាយស្រួល​ភ្ជាប់​ប្រព័ន្ធ​ការ​ទាក់ទង​គ្នា​ ទោះបី​ឋិត​នៅ​តំបន់​ដាច់​ស្រយាល​ចុងកាត់មាត់ញក​ក៏​ដោយ​ ។​

​ប្រភេទ​កូន​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone)​ បាន​ក្លាយជា​ការ​ពេញ​និយម​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ភាព​ពីលើ​អាកាស​ ដោយ​អ្នក​ប្រើប្រាស់​ចំណាយ​អស់ប្រាក់​តិច​ ប៉ុន្តែ​វា​មាន​សមត្ថភាព​ពិសេស​ ដោយ​អាច​ហោះហើរ​ក្នុង​រយៈកម្ពស់​ជិត​២.០០០​គីឡូម៉ែត្រ​ និង​អាច​ភ្ជាប់​ការ​ទាក់ទង​តាម​រយៈ​ផ្កាយ​រណប​ (Satellites)​ ។​ លើស​ពី​នេះ​ តួ​យន្តហោះ​ប្រភេទ​ Drone​ ទាំងមូល​មាន​បំពាក់​ទៅ​ដោយ​បន្ទះ​ Solar​ ដែល​អាច​ស្រូប​ទាញ​ពន្លឺព្រះអាទិត្យ​បាន​ទៀត​ផង​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.