ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

លោក​ឧត្តមសេនីយ៍​ម្នាក់​ត្រូវ​ស្រី​ស្នេហ៍​លួចលាក់​ប្តឹង​ពី​បទ​គំរាម​សម្លាប់​ពេល​នាង​សុំ​ចែកផ្លូវ​

​ស្ត្រី​រូប​ស្រស់​ដែល​ជា​ស្រី​ស្នេហ៍​លួចលាក់​អស់​រយៈពេល​ជាង​០១​ខែ​ ជាមួយ​លោក​ឧត្តមសេនីយ៍​យោធា​ម្នាក់​ បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​លោក​ឧត្តមសេនីយ៍​ដែល​ជា​ប្រុស​ស្នេហ៍​របស់​ខ្លួន​ពី​បទ​គំរាម​សម្លាប់​ ខណៈ​ដែល​នាង​សុំ​ចែកផ្លូវ​គ្នា​ជាមួយ​ឧត្តមសេនីយ៍​រូប​នោះ​ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៤​នេះ​។​

​ពាក្យបណ្តឹង​របស់​ស្ត្រី​រូប​ស្រស់​ឈ្មោះ​ ក​.​ព​.​ស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​សាឡា​ង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ដែល​ជា​ស្រី​ស្នេហ៍​លួចលាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ឈ្មោះ​ ចាន់​ ស្រ៊ុ​ន​ អាយុ​៤៨​ឆ្នាំ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ថា​ នាង ​និង​លោក​ឧត្តមសេនីយ៍​បាន​មាន​សម្ព័ន្ធ​សេ្ន​ហា​លួចលាក់​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​០១​ខែ​មក​ហើយ​ ។​ ក្រោយមក​ ទើប​នាង​បានដឹង​ថា​ លោក​ឧត្តមសេនីយ៍​មាន​ប្រពន្ធ​កូន​ដែល​លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​ ព្រមទាំង​មាន​ចរិត​កាច​សាហាវ​ថែម​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​និយាយ​ស្នើ​សុំ​ចែកផ្លូវ​គ្នា​ពី​លោក​ឧត្តមសេនីយ៍​រូប​នេះ​ ។​ លុះ​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ នាង​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​ឧត្តមសេនីយ៍​ ដោយ​លោក​ឧត្តមសេនីយ៍​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ និង​ធ្វើការ​គំរាមកំហែង​មក​លើ​រូប​នាង​ថា​ "​បើ​ហ៊ាន​បែក​ ប្រយ័ត្ន​បាត់​ខ្លួន​"​ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ភិតភ័យ​យ៉ាង​ខ្លាំង​ ហើយ​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​តែ​ម្តង​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​រួច​មក​ លោក​ឧត្តមសេនីយ៍​យោធា​រូប​នេះ​បាន​សម្រេច​ព្រមព្រៀង​គ្នា​ជាមួយ​នារី​រង​គ្រោះ​ថា​ នឹង​ឈប់​ទាក់ទង​គ្នា​តទៅ​ទៀត​ហើយ​ ដោយ​មានការ​បង់ប្រាក់​ជា​ចំណងដៃ​ជូន​ទៅ​ស្ត្រី​រង​គ្រោះ​ក្នុង​សម្ព័ន្ធ​ស្នេហា​លួចលាក់​នេះ​ផង​ ។​

​គេ​មិនដឹង​ប្រាកដ​ច្បាស់​ថា​ សម្ព័ន្ធ​ស្នេហា​លួចលាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ចាន់​ ស្រ៊ុ​ន​ ជាមួយ​នារី​រង​គ្រោះ​បានឮ​ខ្ចរខ្ចាយ​ទៅ​ដល់​ប្រពន្ធ​កូន​របស់​លោក​ឧត្តមសេនីយ៍​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ។​

​លោក​ ចាន់​ ស្រ៊ុ​ន​ អាយុ​៤៨​ឆ្នាំ​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១១៧៤៤​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៨/៧៣២​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០០៨​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.