ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

មន្ត្រី​ក្តៅក្រហាយ​នឹង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ និង​បក្ខពួក​សមគំនិត​គ្នា​ពុក​រលួយ​

​មន្ត្រី​ក្រោម​ឱវាទ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​ត្អូញត្អែរ​ថា​ ចាប់តាំងពី​ប្រធាន​ចាស់​បាន​ចូល​និវត្តន៍​ និង​លោក​ប្រធាន​ថ្មី​ អ៊ុ​ច​អ៊ុំ​ ភី​នី​ស្សា​រ៉ា​ បាន​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​មួយ​រយៈពេល​មកនេះ​ភ្លាម​ ក្នុង​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ទាំងមូល​ ចាប់ផ្តើម​លេច​ចេញ​មាន​អំពើ​ពុក​រលួយ​ និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ តាម​រយៈ​ការ​សមគំនិត​គ្នា​រវាង​លោក​ប្រធាន​មន្ទីរ​ និង​លោក​អនុប្រធាន​មន្ទីរ​ម្នាក់​ទៀត​ឈ្មោះ​ នួន​ ផា​ ព្រមទាំង​លោក​ ព្រឿ​ង​ ឡុ​ង​ ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​ បង្ក​នូវ​ភាព​ក្តៅក្រហាយ​ដល់​ជួរ​មន្ត្រី​ជា​បណ្តើរៗ​ឥត​ឈប់​ឈរ​ ។​

​មន្ត្រីរាជការ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកប្រាក់​ចំនួន​ប្រមាណ​១៦.៦០០.០០០​រៀល​ ដែល​បាន​មក​ពី​ចំណូល​ចំនួន​៤៩​ភាគរយ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ឆ្នាំ​២០១៣​ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ និង​គូកន​ស៊ីដាច់​ស្ទើរ​ទាំងស្រុង​ ។​ លើស​ពី​នេះ​ ប្រាក់​បម្រើ​ការងារ​រដ្ឋបាល​ក្នុង​មន្ទីរ​ ដូច​ជា​ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​បរិក្ខារ​ ប្រាក់​បេសកកម្ម​ និង​របប​ប្រេងឥន្ធនៈ​ ព្រមទាំង​ចំណូល​មក​ពី​រមណីយដ្ឋាន​ចំនួន​៣​កន្លែង​ក្នុង​ខេត្ត​ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ និង​បក្ខពួក​ស៊ីដាច់​ទាំងស្រុង​ ដែល​មាន​តួអង្គ​សំខាន់ៗ​ចំនួន​៣​នាក់​ គឺ​លោក​ប្រធាន​មន្ទីរ​ អ៊ុ​ច​អ៊ុំ​ ភី​នី​ស្សា​រ៉ា​,​ លោក​អនុប្រធាន​មន្ទីរ​ នួន​ ផា​ និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​ ព្រឿ​ង​ ឡុ​ង​ ព្រមទាំង​មន្ត្រី​ជំ​និ​ន​លោក​ប្រធាន​មន្ទីរ​២-៣​នាក់​ទៀត​ប៉ុណ្ណោះ​ ។​

​មន្ត្រី​រង​គ្រោះ​ព្រោះ​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ករណី​អំពើ​ពុក​រលួយ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​នេះ​ផង​ ។​

​លោក​ អ៊ុ​ច​អ៊ុំ​ ភី​នី​ស្សា​រ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ទាក់ទង​នឹង​រឿង​ពុក​រលួយ​នៅ​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ពីព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.