ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

រឿង​ដែល​ភ្ញាក់ផ្អើល​និង​ប្លែក​បំផុត​ គឺ​បុរស​ម្នាក់​ជីក​ផ្នូរ​គាស់​ក្តារ​មឈូស​ប៉ុនប៉ង​រំលោភ​សាកសព​ស្រី​ក្រមុំ​នៅ​ខេត្តព្រៃវែង​

​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មានរឿង​ភ្ញាក់ផ្អើល​និង​ប្លែក​បំផុត​មួយ​ ធ្វើ​ឲ្យ​កក្រើក​អ្នកស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ គឺ​បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​ជីក​ផ្នូរ​គាស់​ក្តារ​មឈូស​ប៉ុនប៉ង​រំលោភ​ទៅ​លើ​សាកសព​ស្រី​ក្រមុំ​ដែល​បាន​បញ្ចុះ​រួច​ហើយ​ នា​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ខណៈ​ដែល​បុរស​កើតរោគ​ចិត្ត​រូប​នេះ​ក៏​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ និង​ដង្ហែ​សព​ស្រី​ក្រមុំ​ក្នុង​នាម​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​ផង​ដែរ​ ។​

​ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​ភូមិ​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នារី​ក្រមុំ​វ័យ​១៧​ឆ្នាំ​ម្នាក់​ឈ្មោះ​ ម​.​រ​.​ច​.​ន​ រស់នៅ​ភូមិ​បេង​ ឃុំ​ព្រៃ​ពោន​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ បាន​ទទួលមរណភាព​ដោយ​ជំងឺមហារីក​ឈាម​(​ឈាមស​ស៊ី​ឈាមក្រហម​)​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ហើយ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​បាន​ដង្ហែ​សាកសព​យក​ទៅ​បញ្ចុះ​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​ ប៉ុន្តែ​នៅ​ពេល​រាត្រី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ឈាន​ចូល​មក​ដល់​ បុរស​កើតរោគ​ចិត្ត​ម្នាក់​ឈ្មោះ​ ជិន​ ជាន​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ស្រុកភូមិ​កើតហេតុ​ខាងលើ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សាកសព​ស្រី​ក្រមុំ​រួច​ហើយ​នោះ​ ដោយ​ឋិត​ក្នុង​សភាព​ស្រវឹង​ជោកជាំ​ បាន​សម្រេចចិត្ត​ដើរទៅ​កាន់​ផ្នូរ​បញ្ចុះ​សាកសព​ និង​ជីក​ផ្នូរ​ ព្រមទាំង​គាស់​បើក​គម្រប​ក្តារ​មឈូស​សម្រាត​ខោអាវ​សាកសព​ស្រី​ក្រមុំ​ទាំង​តណ្ហា​ពុះកញ្ជ្រោល​ប៉ុនប៉ង​រំលោភ​ទៅ​លើ​សាកសព​ តែ​ដោយសារ​ក្តារ​មឈូស​មាន​ទំហំ​តូច​ចង្អៀត​ពេក​ ធ្វើ​ឲ្យ​បុរស​កើតរោគ​ចិត្ត​រូប​នេះ​ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​រំលោភ​ ក៏​សម្រេចចិត្ត​យក​កូនកាំបិត​ចាក់​ និង​កាត់​ចុង​សុដន់​សាកសព​ រួច​ហើយ​រូបគេ​ក៏​ដេក​ជាមួយ​សាកសព​ស្រី​ក្រមុំ​ក្នុង​មឈូស​នោះ​តែ​ម្តង​ទៅ​ ។​

​លុះដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ឪពុក​សាកសព​ដែល​បាន​ទៅ​ពិនិត្យ​ផ្នូរ​សាកសព​កូនស្រី​របស់​ខ្លួន​ ក៏​បានឃើញ​ហេតុការណ៍​នេះ​ ទើប​មានការ​ស្រឡាំងកាំង​ និង​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​សព​ ព្រមទាំង​អ្នកស្រុក​ភូមិ​ទាំងមូល​ ធ្វើ​ឲ្យ​បុរស​កើតរោគ​ចិត្ត​ដែល​កំពុង​ដេក​ឱប​សាកសព​ក្នុង​មឈូស​ភ័យ​ ហើយ​ស្ទុះ​រត់គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​តាមចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ដល់​លំនៅ​ឋាន​ជនសង្ស័យ ។​

​ក្រុម​គ្រួសារ​សាកសព​ស្រី​ក្រមុំ​ បាក​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​រួច​ហើយ​ ដោយ​ប្តឹង​បុរស​ឈ្មោះ​ ជិន​ ជាន​ ពី​បទ​ប្រមាថ​ទី​បញ្ចុះសព​ ដោយ​ជីក​ផ្នូរ​គាស់​ក្តារ​មឈូស​ប៉ុនប៉ង​រំលោភ​សាកសព​ស្រី​ក្រមុំ​ ខណៈ​ដែល​បុរស​កើតរោគ​ចិត្ត​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​រួច​ហើយ​ដែរ​ ។​

​អនុលោម​តាម​មាត្រា​២៦២​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​អំពើ​ប្រមាថ​ទី​បញ្ចុះសព​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​២​លាន​រៀល​ ។​

​អាច​និយាយ​បាន​ថា​ នេះ​គឺជា​ហេតុការណ៍​ប្លែក​បំផុត​ដែល​កើត​មាននៅ​ក្នុង​សង្គម​ខែ្ម​រ​យើង​ជា​លើក​ទី​១​ បន្ទាប់​ពី​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​ធ្លាប់​កើត​មាន​រួច​ហើយ​នៅ​ប្រទេស​ថៃ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.