ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ខេត្តកំពង់ចាម បង្កដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ឧកញ៉ា ឈន ថា​រី បុករះកុមារី​ម្នាក់​ស្លាប់ ៧នាក់រងរបួស និង​ខូចខាត​យានយន្ត​ជាច្រើន​គ្រឿង​

​នៅវេលា​ម៉ោង​១២ ថ្ងៃត្រង់ នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​បង្កដោយ​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ឈន ថា​រី នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បណ្តាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់បាត់​បង់ជីវិត មនុស្ស​ចំនួន​៧​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ទោចក្រយានយន្ត​ចំនួន​៩​គ្រឿង ម៉ូតូ​រ៉ឺម៉ក​កង់​៣ ចំនួន​៣​គ្រឿង កង់​ចំនួន​២​គ្រឿង និង​សម្ភារៈ​ប្រជាពលរដ្ឋ​មួយចំនួនធំ​ទៀត​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា តាម​ព័ត៌មាន​បឋម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​ដោយសារ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ឈន ថា​រី ពាក់ស្លាកលេខ កំពង់ចាម 3A-2896​​ បាន​បើក​បោះពួយ​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​។ ទំនងជា​រថយន្ត​ដាច់​ហ្វ្រាំង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ដឹក​ប្រេង​នេះ ជ្រុល​ចង្កូត​ទៅបុក​រះ​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​។ បន្ទាប់ពី​បុក​រះ​នេះ​រួចហើយ រថយន្ត​បង្កហេតុ​មិនបាន​ឈប់​ទេ​បាន​ជ្រុល​ទៅបុក​ទោចក្រយានយន្ត និង​រថយន្ត​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ និង​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ទោចក្រយានយន្ត​ចំនួន​៩​គ្រឿង រ៉ឺម៉ក​កង់​៣ និង​កង់​មួយចំនួនទៀត ព្រមទាំង​បណ្តាល​ឲ្យ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​រង​ការឆាបឆេះ ប៉ុន្តែ​ខាង​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម មកជួយ​ពន្លត់​ទាន់ពេលវេលា​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​

​មជ្ឈដ្ឋាន​អ្នកឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានធ្វើការ​រិះគន់​ចំៗ ទៅលើ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់លោក​ឧក​ញ៉ា ឈន ថា​រី ដែល​ប្រើប្រាស់​យានយន្ត​មិន​ប្រុងប្រយ័ត្ន និង​អ្នកបើកបរ​មិនសូវ​ស្ទាត់ជំនាញ​ហើយ​មិន​ទទួលខុសត្រូវ​ថែមទៀត ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​បែបនេះ​៕​

43215

45322

54326

76543

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.