ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

អ្នកលេង Facebook រិះគន់​ទៅលើ​កាយវិការ​ទាហាន​ខ្មែរ ដែល​លុតជង្គង់​ចំពោះមុខ​គណៈប្រតិភូ​បរទេស​

​ក្រុមអ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ផង និង​រិះគន់​ផង​ទៅលើ​កាយវិការ​របស់​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​នាំគ្នា​លុតជង្គង់​លើកដៃ​សំពះ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បរទេស ដោយ​អ្នកលេង Facebook បាន​ចោទ​ជា​សំណួរ​ថា តើ​មាន​រដ្ឋាភិបាល ឬ​រាជរដ្ឋាភិបាល​ប្រទេស​ណាមួយ​ដែល​តម្រូវ​ឲ្យ​ទាហាន​លុតជង្គង់​ទាំង​ឯកសណ្ឋាន​បែបនេះ​? ឬ​មានតែ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ដឹកនាំ​ដោយ​បុរស​ខ្លាំង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ មួយ​ទេ​?

military-wish

​អ្នកលេង Facebook បាន​លើកឡើងថា ក្នុងនាម​ជា​ទាហាន​ដែលមាន​ភារកិច្ច​ការពា​រ​ជាតិ ការពារ​ទឹកដី និង​ការពារ​ប្រជាពលរដ្ឋ ត្រូវតែមាន​ភាពស្វាហាប់ និង​រឹងប៉ឹង ម៉ឺងម៉ាត់ ប៉ុន្តែ​បើ​មានការ​គោរព​ចំពោះ​គណៈប្រតិភូ​បរទេស​ក្តី ឬ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ក្តី ឬ​ចំពោះ​មេ​កើយ​ផ្ទាល់​របស់ខ្លួន​ក្តី​គ្រាន់តែ​លើកដៃ​គំនាប់​ទៅ​វា​គ្រប់គ្រាន់​ណាស់​ហើយ វៀរលែង​តែ​ក្នុង​ព្រះរាជ​ពិធី​ពិសេស​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ គឺ​មិនមែន​ត្រូវ​លុតជង្គង់​បង្ហាញ​អំពី​ភាពទន់ខ្សោយ ឬ​ថោកទាប​របស់​កងទ័ព​ឡើយ​។​

​សូម​ប្រិយមិត្ត​អ្នកអាន​ជួយ​ពិចារណា និង​ផ្តល់​ជា​ចម្លើយ​ផង តើ​ក្នុង​រូបភាព​នេះ​ជាការ​បង្ហាញ​អំពី​ភាព​គួរសម​ឬ​ភាពទន់ខ្សោយ​របស់​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​?៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.