ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ក្រុមហ៊ុន Metfone រំលោភ​លើសេចក្តីទុកចិត្ត​ចំពោះ​អតិថិជន​ប្រើប្រាស់​សេវា Internet របស់ខ្លួន​ពេញ​ទំហឹង

អតិថិជនប្រើប្រាស់សេវា Internet ក្រុមហ៊ុន M​etfone បានសម្តែង​នូវការខក​បំណង​យ៉ា​ងខ្លាំង ទៅនឹងការរំលោភ​​សេចក្តីទុកចិត្ត​របស់ក្រុមហ៊ុន​នេះ  មកលើអតិថិជន​របស់ខ្លួន ពីព្រោះសេវា Internet ត្រូវបានដាច់មិនដំណើរការ​ចាប់តាំងពីព្រឹកព្រលឹម​រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ហើយផ្នែកបម្រើអតិថិជនក៏មិនប្រញាប់ប្រញាល់ដោះស្រាយបញ្ហាជូនអតិថិជនឡើយ ។

អ្នកគ្រប់គ្រងក្រុមហ៊ុនមួយដែលជាអតិថិជនប្រើប្រាស់សេវា Internet របស់ក្រុមហ៊ុន Metfone បានរៀបរាប់ឲ្យដឹងថា ក្រុមហ៊ុនមិនបានជំពាក់ប្រាក់ថ្លៃប្រើប្រាស់សេវា Internet ក្រុមហ៊ុន Metfone ទេ បែរជាក្រុមហ៊ុន Metfone ផ្គត់ផ្គង់សេវា Internet មិនបានល្អទៅវិញ ខណៈដែលផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុន Metfone មិនសូវរវីរវល់ចេញមុខដោះស្រាយបញ្ហាដែលកើតមានចំពោះអតិថិជនទាល់តែសោះ ពោលគីបណ្តែតបណ្តោយឲ្យសេវា Internet ដាច់មិនដំណើរការអស់រាប់ម៉ោង ធ្វើឲ្យខាតបង់ការងាររបស់អតិថិជនអស់យ៉ាងច្រើន ។

នេះគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Metfone កំពុងតែរំលោភ​លើសេចក្តីទុកចិត្ត​ចំពោះអតិថិជន​ប្រើប្រាស់​សេវា Internet របស់ខ្លួន​ពេញទំហឹង ជាហេតុនាំឲ្យ​អតិថិជនប្រើប្រាស់សេវា Internet ខកបំណង​យ៉ាងខ្លាំងចំពោះក្រុមហ៊ុន Metfone ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.