ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​បំណង​ទៅ​ជីក​កកាយ​រក​កំណប់​ក្នុង​ព្រ​លាន​យន្តហោះ​ខេត្តបាត់ដំបង​

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១៦​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​ ព្រមទាំង​មាន​ដឹក​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ផង​ ចូល​មក​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​ខេត្តបាត់ដំបង​ ឋិត​ក្នុងភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ក្នុង​គោលបំណង​ជីក​កកាយ​រក​កំណប់​ ។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជន​មាន​បំណង​មក​ជីក​កកាយ​រក​កំណប់​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​ខេត្តបាត់ដំបង​ទាំងនោះ​ បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​តាកែវ​ 3A-1524​ ដឹក​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​ បម្រុង​ចូល​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​ ខេត្តបាត់ដំបង​ ជាមួយនឹង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​ទៀត​ ដែល​ក្នុង​នោះ​គេ​បានឃើញ​ច្បាស់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ISUZU​ មួយ​បាំង​កន្លះ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-4025​ ជា​របស់​ក្រុម​ជន​ស៊ី​វិល​ទាំងនោះ​ផង​ដែរ​ ។​ មាន​បុរស​ម្នាក់​ក្នុង​ចំណោម​ក្រុម​ជន​ទាំងនោះ​ ប្រាប់​ឲ្យ​ដឹង​ថា​ អាច​មាន​កំណប់​នៅ​ក្រោម​ដើម​ចន្ទ​គិរី​១​ ក្នុង​ចំណោម​ដើម​ចន្ទ​គិរី​ទាំង​៣​ដើម​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​ខេត្តបាត់ដំបង​ ។​

​ប៉ុន្តែ​ទំនងជា​អ្នក​ចុះ​មក​ធ្វើការ​ប្រាស្រ័យ​ជាមួយ​អាជ្ញាធរ​ដែនដី​មិន​បាន​ល្អ​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំងយោធា​ទ័ពអាកាស​ប្រចាំ​ា​ការ​នៅ​ទីនោះ​ រាយការណ៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​កម្លាំង​ចម្រុះ​ពាក់ព័ន្ធ​ ចុះ​មក​សាកសួរ​ និង​ហាមឃាត់​មិន​អនុញ្ញាត​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីធ្លី​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​ខេត្តបាត់ដំបង​ ដែល​ជា​ដីធ្លី​កម្មសិទ្ធិ​របស់​រដ្ឋ​នេះ​ភ្លាមៗ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.