ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

តារាចម្រៀង​ ឡេ​ង​ ប៊ុ​ន​ណាត​ ទទួល​បាន​រថយន្ត​ថ្មី​ បន្ទាប់​ពី​រថយន្ត​RAV4​ចាស់​ត្រូវ​រថយន្ត​LEXUS470​បុក​ខូច​ខ្ទេច​អស់​មួយ​ចំហៀង​

​កាលពី​រាត្រី​ម៉ោង​១០​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ រថយន្ត​RAV4​ មួយ​គ្រឿង​របស់​តារាចម្រៀង​ ឡេ​ង​ ប៊ុ​ន​ណាត​ ដែល​កំពុង​ចត​នៅ​ម្ខាង​ផ្លូវ​ ទល់មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ត្រូវ​បាន​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ LEXUS​ 470​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ថយ​ឆ្លងផ្លូវ​ជ្រុល​មក​បុក​ពេញទំហឹង​ អូស​រុញ​ផ្ទប់​គាប​ជាប់​នឹង​ជញ្ជាំង​ បណ្តាល​ឲ្យ​រង​ខូចខាត​អស់​មួយ​ចំហៀង​រថយន្ត​ នៅ​ទល់មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ឋិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS​ 470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-8837​ បើកបរ​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញពី​ហាង​ខារ៉ាអូខេ​យីហោ​ ស៊ី​ធី​ឡាយ​ ហើយ​បាន​ថយ​រថយន្ត​ចេញពី​ហាង​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ RAV4​ មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ ដែល​គេ​ស្គាល់​ថា​ ជា​រថយន្ត​របស់​តារាចម្រៀង​ ឡេ​ង​ ប៊ុ​ន​ណាត​ ទើបតែ​ទិញ​បាន​កន្លះ​ខែ​ប៉ុណ្ណោះ​ ខណៈ​កំពុង​ចត​នៅ​ស្ងៀម​ បណ្តាល​ឲ្យ​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​រថយន្ត​ រីឯ​រថយន្ត​បង្ក​ក៏​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ស្ទើរ​ទាំងស្រុង​ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ដែរ​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នេះ​ គឺ​ត្រូវ​បាន​ដោះស្រាយ​សម្របសម្រួល​គ្នា​នៅ​កន្លែង​កើតហេតុ​ចប់​សព្វគ្រប់​ភ្លាមៗ​ ដោយ​ខាង​ម្ចាស់​រថយន្ត​បង្ក​ព្រម​បង់លុយ​ជូន​តារាចម្រៀង​ ឡេ​ង​ ប៊ុ​ន​ណាត​ ចំនួន​១៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ថ្នូរ​នឹង​យក​រថយន្ត​ RAV4​ ចាស់​របស់​តារាចម្រៀង​ ឡេ​ង​ ប៊ុ​ន​ណាត​ ដែល​ទទួល​រង​ការ​ខូចខាត​មក​គ្រប់គ្រង​ខ្លួនឯង​វិញ​ ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​ ៕​

Leng-Bunnat.jpg៥៥៥៥Leng-Bunnat1.jpgddd

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.