ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

កិច្ចប្រជុំ​ក្រុមការងារ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ថ្ងៃនេះ​សម្រេច​បាន​លទ្ធផល​ចំនួន​៣​ចំណុច​

​ដោយ​អនុវត្តន៍​តាម​ស្មារតី​សេចក្តី​ប្រកាស​រួម​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​នោះ​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តំណាង​ចំនួន​៣​រូប​ គឺ​ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​,​ ឯកឧត្តម​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ក្រុមការងារ​គណបក្ស​ស​ង្រោះ​ជាតិ​ មាន​តំណាង​ចំនួន​៣​រូប​ គឺ​ឯកឧត្តម​ សុ​ន​ ឆ័​យ​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​,​ ឯកឧត្តម​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តព្រៃវែង​ និង​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​វិមាន​ព្រឹទ្ធសភា​ នា​ថ្ងៃ​អង្គារ​ ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ដោយ​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗ​ចំនួន​៣​ ដូច​ខាងក្រោម​ ៖

១-​ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​សមាសភាព​ស្មើគ្នា​ មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ដើម្បី​សិក្សា​ និង​រៀបចំ​ក្របខ័ណ្ឌ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ សំដៅ​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​ ។​

២-​ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​ គណៈកម្មការ​ចម្រុះ​ត្រូវ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ជាតិ​មួយ​ ដើម្បី​បើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​យោបល់​ និង​អនុសាសន៍​នានា​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍​ គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ សង្គម​ស៊ី​វិល​ដែល​មាន​ជំនាញ​លើ​ការងារ​បោះ​ឆ្នោត​ ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ ។​ ទន្ទឹម​នេះ​ ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​មតិយោបល់​សម្រាប់​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ ជា​អាទិ៍​ តាម​រយៈ​វេទិកាសាធារណៈ​ ។​

៣-​ក្នុង​កិច្ច​ដំណើរការ​នៃ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​ ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​មានការ​គាំទ្រ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។​

​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រវាង​ក្រុមការងារ​គណបក្ស​ធំៗ​ទាំង​២​នៅ​ថ្ងៃនេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រុមការងារ​ទាំង​២​នឹង​រាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​រៀងៗ​ខ្លួន​ ហើយ​បាន​ឯកភាព​បន្ត​ជួប​គ្នា​លើក​ក្រោយ​ទៀត​ ដើម្បី​ឈាន​ទៅ​ដល់​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​២​ ៕​

CNRP-CPP-18-02.jpgsss

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.