ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

គណបក្សប្រឆាំង​ស្នើ​ឲ្យ​មាន​សមាសភាព​ស្មើគ្នា​ជាមួយ​គណបក្សកាន់អំណាច​ក្នុង​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​កែទម្រង់​ការ​បោះ​ឆ្នោត

​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​ចេញ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ កែទម្រង់​លើ​ការ​បោះ​ឆ្នោត​ ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ដោយ​គណបក្សប្រឆាំង​បាន​ចាត់​ទុក​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​គណៈកម្មការ​ ឬ​ការ​បង្កើត​យន្តការ​ណាមួយ​ពាក់ព័ន្ធ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ ដោយ​មិន​មានការ​ប្រឹក្សា​យោបល់​ ឬ​ការ​ព្រមព្រៀង​ជា​មុន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៃ​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រង់​ចំណុច​ទី​២​ដែល​បាន​ចែង​ថា​ "​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ "​ ។​

​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​រួម​មួយ​ដែល​មាន​សមាសភាព​ស្មើគ្នា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រប​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​ជំនួប​កំពូល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ ពិសេស​ពី​សំណាក់​សង្គម​ស៊ី​វិល​ អង្គការ​អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ មាន​បទ​ពិសោធ​ន័​ និង​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​នានា​ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ដើម្បី​ជំរុញ​ឲ្យ​យន្តការ​កែទម្រង់​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មានដំណើរ​ការ​លឿន​ទៅ​មុខ​ និង​អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ ក្នុង​គោលដៅ​ធានា​ឲ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ទៀត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.