ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចេញពី​ក្លិប​រាត្រី​ ក្រុម​ស្ទាវ​១០​នាក់​កាប់​គ្នា​ផ្អើល​ក្រុង​កំពង់ចាម​ទាំង​រំលង​អធ្រាត្រ​ បណ្តាល​ឲ្យ​របួសធ្ងន់​ចូល​ពេទ្យ​ម្នាក់​

​យុវជន​ស្ទាវ​មួយ​ក្រុម​ចំនួន​១០​នាក់​ ទំនងជា​ទាស់សម្តី​គ្នា​ ឬ​ក៏​ដណ្តើម​គ្នា​ធ្វើ​បងធំ​-​បង​តូច​ពេល​ចេញពី​រាំ​លេង​កម្សាន្ត​នៅ​ក្លិប​រាត្រី​មួយ​ឈ្មោះ​ Blue​ ផ្សារ​រាត្រី​ បាន​ជិះ​ទោចក្រយានយន្ត​កាប់​គ្នា​យ៉ាង​ប្រ​សេក​ប្រសាច​ កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ចាប់ផ្តើម​ពី​ចំណុច​ទីតាំង​មុខ​ក្លិប​រហូត​ដល់​ចំណុច​ក្រោយ​ផ្សារ​ធំ​ថ្មី​ខាងលិច​ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ទើប​លេច​ចេញ​ឈុត​ឆាកប្រយុទ្ធ​យ៉ាង​សាហាវ​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ រីឯ​ក្រុម​មនុស្ស​ផ្សេង​ទៀត​បាន​នាំ​គ្នា​ជិះ​ទោចក្រយានយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​អន្តរាគមន៍​ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ យុវជន​រង​របួស​ស្នាម​ក្នុង​ហេតុការណ៍​ប្រយុទ្ធ​កាប់​ចាក់​គ្នា​នោះ​ មានឈ្មោះ​ ហេង​ សុ​ផៃ​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៤​ ឃុំ​រកា​ខ្នុរ​ ស្រុក​ក្រូចឆ្មារ​ ខេត្តកំពង់ចាម​ (​ថ្ងៃ​ខាង​មុខ​ក្លាយជា​ខេត្ត​ត្បូងឃ្មុំ​)​ ដោយ​ត្រូវ​របួស​ត្រង់​កដៃ​ខាងស្តាំ​ ជង្គង់​ខាងស្តាំ​ និង​ចំ​ក្បាល​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ ។​

​ឥឡូវ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​យុវជន​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.