តាអាចារ្យភ្លុកអាយុ៧៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង ចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាសទៅលើចៅស្រីអាយុ៣ឆ្នាំ កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ បន្ទាប់ពីពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរួចមក ។
ជនសង្ស័យជាអាចារ្យភ្លុកដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ដ្បិតខ្លួនចាស់ធ្វើចរិតព្រើល ប៉ុនប៉ងរំលោភចៅស្រីអាយុ៣ឆ្នាំនោះមានឈ្មោះ ប្រាក់ ឆាត អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងវត្តប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយមីងរស់នៅក្នុងវត្តបានលបមើលនៅតាមប្រហោងជញ្ជាំងផ្ទះ ឃើញជនសង្ស័យមានសកម្មភាបមិនគប្បីទៅលើចៅស្រីអាយុ៣ឆ្នាំ ក៏បាននិយាយប្រាប់ទៅម្តាយរបស់ក្មេងស្រីនោះ រួចហើយម្តាយក្មេងស្រីក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលតែម្តង ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា តារបស់នាងបានដោះខោអាវនាវ ហើយយកដៃគាត់ទៅលេងប្រដាប់ភេទរបស់នាង ហើយលោកតាដោះខោអាវគាត់ចេញដែរ រួចទ្រោបពីលើខ្លួននាង ដោយប្រាប់ថា កុំឲ្យមាត់ប្រយ័ត្ននគរបាលដឹង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះទៅលើចៅស្រីប្រាកដមែន តែមិនបានសម្រេចទេ ព្រោះម្តាយមីងក្មេងស្រីបានឃើញទាន់ ។
តាមការកត់សម្គាល់បានបង្ហាញឲ្យឃើញថា សីលធម៌សង្គមនាសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះមានការធ្លាក់ចុះយ៉ាងខ្លាំង គឺសូម្បីតែលោកតាអាចារ្យអាយុ៧៣ឆ្នាំទៅហើយ ក៏នៅមានចរិតព្រើលប៉ុនប៉ងរំលោភចៅស្រីអាយុ៣ឆ្នាំទៅរួចដែរ ខែដែលមានឪពុកខ្លះរំលោភកូនបង្កើតខ្លួនឯងទៀតផង ៕