ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

និយាយ​អំពី​គោរមងារ ​និង​ឋានន្តរស័ក្តិ​ ព្រមទាំង​សញ្ញាបត្រ​របស់​បុរស​ខ្លាំង​

​មាន​ប្រិ​យ​មិត្ត​អ្នក​អាន​ជា​ច្រើន​នា​ពេល​កន្លង​មករ​ហូត​ទល់​បច្ចុប្បន្ន​ បាន​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សរសេរ​ ឬ​ហៅ​ទាក់ទង​នឹង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ជា​បុរស​ខ្លាំង​ ឬថា​”​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​”​ ?​ និង​លើស​ពី​នេះ​ មាន​ប្រិ​យ​មិត្ត​អ្នក​អាន​ខ្លះ​ចោទប្រកាន់​ ព្រមទាំង​វាយតម្លៃ​ថា​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចេះ​តែ​សរសេរ​ ឬ​ហៅ​ខុសឆ្គង​ ខណៈ​ដែល​អ្នកខ្លះ​ហៅ​ថា​ “​ហ៊ុន​ សែន​”​ រីឯ​អ្នកខ្លះ​ទៀត​ហៅ​ថា​ “​សម្តេច​តេ​ជា​ ហ៊ុន​ សែន​”​ ឬ​ “​សម្តេច​តេ​ជោ​”​ ។​

​តាម​ការ​ពិត​ទៅ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​បាន​សម្រេច​ហៅ​ ឬ​សរសេរ​គោរមងារ​ថ្នាក់ដឹកនាំ​ប្រទេស​ ក៏​ដូច​ជា​ឋានន្តរស័ក្តិ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទៅ​តាម​ការ​ប្រោស​ព្រះ​រាជទាន​ដោយ​ព្រះមហាក្សត្រ​ តាម​រយៈ​ព្រះរាជក្រឹត្យ​ ក្នុង​ន័យ​ជា​ការ​គោរព​ផង​ ជា​ការ​គួរសម​ផង​ និង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ផង​ ដោយ​មិន​ថ្លឹងថ្លែង​ ឬ​វាយប្រហារ​ចោទប្រកាន់​ទៅ​លើ​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ ឬ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​រូប​នោះ​ថា​អាក្រក់​ ឬ​ល្អ​ មាន​កម្រិតវប្បធម៌​ខ្ពង់ខ្ពស់​ ឬ​ទាប​ឡើយ​ ដ្បិត​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​គ្មាន​សមត្ថកិច្ច​វាយតម្លៃ​ ឬ​វះកាត់​ទៅ​លើ​លក្ខណៈសម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​រូប​ណា​ក្រៅ​តែ​អំពី​ព័ស្តុតាង​ទាក់ទង​នឹង​អំពើ​ជាក់ស្តែង​នោះ​ទេ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ក្រៅពី​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជា​ច្រើន​ពី​សាកលវិទ្យាល័យ​នានា​ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅប្រទេស​នោះ​ ចាប់តាំងពី​បាន​ឡើង​កាន់កាប់​មុខ​តំណែង​ពេញដៃ​ជា​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់ឯង​នា​ឆ្នាំ​១៩៩៨​ ក្នុង​អាណត្តិ​ទី​២​នៃ​រដ្ឋសភា​ សម្តេច​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​អំណាច​ ត្រូវ​បាន​ជនជាតិ​ឥណ្ឌា​២​នាក់​ប្តី​-​ប្រពន្ធ​ឈ្មោះ​ Harish​ C.Mehta​ និង​ Julie​ B.Mehta​ សរសេរ​បោះពុម្ព​សៀវភៅ​មួយ​មាន​ចំណងជើង​ថា​ “​ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​-HUN​ SEN​ Strongman​ of​ Cambodia”​ ដោយ​ចាត់​ទុក​ថា​ សម្តេច​ ហ៊ុន​ សែន​ (​កាល​ណោះ​មាន​គោរមងារ​ជាស​ម្តេច​នៅឡើយ​)​ ជា​បុរស​ខ្លាំង​របស់​កម្ពុជា​ ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​បុរស​ខ្លាំង​ឲ្យ​ធ្វើការ​បោះពុម្ព​ជា​ភាសា​ខ្មែរ​ទៀត​ផង​ ។​

​នៅ​ឆ្នាំ​២០០៧​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះរាជ​ប្រទាន​គោរមងារ​សម្តេច​ ហ៊ុន​ សែន​ ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៧/៥០៦​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០០៧​ ។​

​នៅ​ឆ្នាំ​២០០៩​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ នៃ​កង​យោធពលខេមរភូមិន្ទ​ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៩​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​

​នៅ​ឆ្នាំ​២០១០​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​តែងតាំង​បណ្ឌិត​ ហ៊ុន​ សែន​ ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ មាន​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១០/២៩៤​ ចុះ​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១០​ ។​

​ដោយឡែក​ យោង​តាម​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​នៃ​ IOWAWesleyan​ College​ នោះ​ សម្តេច​ ហ៊ុន​ សែន​ ត្រូវ​បាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​អតីត​មាន​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ ជា​ប្រធាន​គណៈមេធាវី​)​ សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៤​ ឲ្យ​ចូល​ជា​មេធាវី​ទៀត​ផង​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​៣៥០​ ។​

​យោង​តាម​ហេតុផល​ខាងលើ​នេះ​ហើយ​ ទើប​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ហៅ​លោក​ ហ៊ុន​ សែន​ ថា​ ជា​បុរស​ខ្លាំង​ ឬ​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នកមាន​អំណាច​ និង​អ្នកមាន​លុយ​នៅ​កម្ពុ​ជានា​សម័យ​រាជាណាចក្រ​ទី​២​ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ ទទួល​បាន​នូវ​គោរមងារ​ និង​ឋានន្តរស័ក្តិ​ខ្ពង់ខ្ពស់​ ព្រមទាំង​ឈ្មោះ​ជា​បណ្ឌិត​យ៉ាង​ព្រោងព្រាត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.