List/Grid Monthly Archives: February 2014
កំហុសរបស់តារាសម្តែង អេឡិច ច័ន្ទត្រា នាំឲ្យរាជរដ្ឋាភិបាលភ្ញាក់ខ្លួនចាត់វិធានការបញ្ឈប់ការប្រើប្រាស់ SISHA និង E-CIGARETTE
រូបថតប្រើប្រាស់ជក់ បឺត ផលិតផលស៊ីហ្សា(Sisha) របស់តារាសម្តែង និងពិធីករ អេឡិច ច័ន្ទត្រា នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា កាលពីដើមសប្តាហ៍នេះ...
លោកឧត្តមសេនីយ៍ម្នាក់ត្រូវស្រីស្នេហ៍លួចលាក់ប្តឹងពីបទគំរាមសម្លាប់ពេលនាងសុំចែកផ្លូវ
ស្ត្រីរូបស្រស់ដែលជាស្រីស្នេហ៍លួចលាក់អស់រយៈពេលជាង០១ខែ ជាមួយលោកឧត្តមសេនីយ៍យោធាម្នាក់ បានសម្រេចចិត្តដាក់ពាក្យប្តឹងលោកឧត្តមសេនីយ៍ដែលជាប្រុសស្នេហ៍របស់ខ្លួនពីបទគំរាមសម្លាប់...
ពាក្យហៅថា”សម្តេចតា-សម្តេចយាយ”និង”សម្តេចឪ-សម្តេចម៉ែ”អាចនឹងត្រូវបានប្រើប្រាស់ក្នុងគ្រួសារបុរសខ្លាំង
ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដ៏ធំនៅកម្ពុជា និងមិនមែនជាសែរាជវង្សនោះ គឺមានតែក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ...
មេសហជីពសេរីកម្មករប្រតិកម្មនឹងក្រសួងការងារមិនព្រមចុះបញ្ជិកាសហជីពនៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗ
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា មុនី បានសម្តែងនូវការមិនពេញចិត្តទៅនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនព្រមចុះបញ្ជិកាឲ្យសហជីពសេរីកម្មករនៅតាមបណ្តារោងចក្រ...
មន្ត្រីក្តៅក្រហាយនឹងប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងបក្ខពួកសមគំនិតគ្នាពុករលួយ
មន្ត្រីក្រោមឱវាទនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានត្អូញត្អែរថា ចាប់តាំងពីប្រធានចាស់បានចូលនិវត្តន៍ និងលោកប្រធានថ្មី អ៊ុចអ៊ុំ ភីនីស្សារ៉ា បានចូលកាន់មុខតំណែងជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម...
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ថ្មីមួយទៀតបង្កដោយរថយន្តដឹកប្រេងក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យម្តាយនិងកូនស្លាប់យ៉ាងអាណោចអាធ័ម
នៅវេលាម៉ោង១៧ល្ងាច នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ថ្មីមួយទៀត បានបង្កឡើងដោយរថយន្តកាម៉ាស់ដឹកប្រេងឥន្ធនៈមួយគ្រឿងរបស់ក្រុមហ៊ុនសូគីម៉ិច...
រថយន្តក្រុងក្លាយជាមុខសញ្ញាធ្វើមធ្យោបាយដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតនៅកម្ពុជាដ៏ពេញនិយម
ឈានចូលមកដល់ដើមឆ្នាំ២០១៤នេះ ក្រុមឈ្មួញរកស៊ីឈើគ្រញូង និងឈើប្រណីត បានប្រើប្រាស់រថយន្តក្រុងធ្វើជាមធ្យោបាយដឹកជញ្ជូនឈើប្រភេទទាំងនោះគួរឲ្យចាប់អារម្មណ៍យ៉ាងផុសផុល...
សាឡង់បូមខ្សាច់របស់ក្រុមហ៊ុនកូនប្រុសអ្នកឧកញ៉ាសុខគង់ត្រូវអគ្គិភ័យឆាបឆេះនៅកណ្តាលទន្លេទាំងព្រឹកព្រលឹម
វេលាម៉ោងប្រមាណ០៧ព្រឹក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នៅចំណុចទីតាំងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសាឡង់បូមខ្សាច់មួយគ្រឿងដែលកំពុងធ្វើសកម្មភាពបូមខ្សាច់...
រឿងដែលភ្ញាក់ផ្អើលនិងប្លែកបំផុត គឺបុរសម្នាក់ជីកផ្នូរគាស់ក្តារមឈូសប៉ុនប៉ងរំលោភសាកសពស្រីក្រមុំនៅខេត្តព្រៃវែង
កាលពីវេលាព្រឹកនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ មានរឿងភ្ញាក់ផ្អើលនិងប្លែកបំផុតមួយ ធ្វើឲ្យកក្រើកអ្នកស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺបុរសម្នាក់បានធ្វើសកម្មភាពជីកផ្នូរគាស់ក្តារមឈូសប៉ុនប៉ងរំលោភទៅលើសាកសពស្រីក្រមុំដែលបានបញ្ចុះរួចហើយ...
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ចាម បង្កដោយរថយន្តដឹកប្រេងក្រុមហ៊ុនឧកញ៉ា ឈន ថារី បុករះកុមារីម្នាក់ស្លាប់ ៧នាក់រងរបួស និងខូចខាតយានយន្តជាច្រើនគ្រឿង
នៅវេលាម៉ោង១២ ថ្ងៃត្រង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កដោយរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនលោកឧកញ៉ា...
ឧកញ៉ាម្នាក់ពីមុខសញ្ញាត្រូវតុលាការតាមចាប់ខ្លួនក្លាយជាទីប្រឹក្សាប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា
មន្ត្រីនិងឈ្មួញមួយចំនួនដែលទទួលបានការតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំប្រទេស ជាពិសេសទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
អ្នកលេង Facebook រិះគន់ទៅលើកាយវិការទាហានខ្មែរ ដែលលុតជង្គង់ចំពោះមុខគណៈប្រតិភូបរទេស

ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍ផង និងរិះគន់ផងទៅលើកាយវិការរបស់ទាហាននៃកងយោធពលខេមរភូមិន្ទ ដែលនាំគ្នាលុតជង្គង់លើកដៃសំពះទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេស...
សម្បុកក្រុមចោរប្លន់ជ្រកក្រោមស្លាកហាងកែសម្ផស្សរបស់កញ្ញាស្រស់ស្អាតម្នាក់ឈ្មោះ សៀង ម៉ី ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបំបែកបាននៅរសៀលថ្ងៃនេះ
នៅវេលាម៉ោង១៣ រសៀលនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់...
ប្រធានសហជីព និងសមាគមចំនួន៦ ត្រូវបានសមាគមថៅកែរោងចក្រប្តឹងទៅតុលាការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ
ប្រធានសហជីពចំនួន៥ និងប្រធានសមាគមចំនួន១ ព្រមទាំងគូកនត្រូវបានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤...
អង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀងម្នាក់ពាក់ព័ន្ធនឹងរឿងពុករលួយ
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀងម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង...
សិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅលើទីលានប្រជាធិបតេយ្យត្រូវបានអាជ្ញាធរកម្ពុជាបំបិទនិងបំបាត់
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមយុវជនខ្មែរមហានគរ និងយុវជនដែលចូលរួមប្រឡូកកិច្ចការសង្គមដទៃទៀតចំនួន៩នាក់ បានរៀបចំប្រារព្ធទិវាយុត្តិធម៌សង្គមពិភពលោក...
ក្រុមហ៊ុន Metfone រំលោភលើសេចក្តីទុកចិត្តចំពោះអតិថិជនប្រើប្រាស់សេវា Internet របស់ខ្លួនពេញទំហឹង
អតិថិជនប្រើប្រាស់សេវា Internet ក្រុមហ៊ុន Metfone បានសម្តែងនូវការខកបំណងយ៉ាងខ្លាំង ទៅនឹងការរំលោភសេចក្តីទុកចិត្តរបស់ក្រុមហ៊ុននេះ មកលើអតិថិជនរបស់ខ្លួន ពីព្រោះសេវា Internet ត្រូវបានដាច់មិនដំណើរការចាប់តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោងជិត១២ថ្ងៃត្រង់...
មានមនុស្សធ្វើដំណើរតាមរថយន្តទំនើបជាច្រើនគ្រឿងបំណងទៅជីកកកាយរកកំណប់ក្នុងព្រលានយន្តហោះខេត្តបាត់ដំបង
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង៣០នាទីល្ងាច នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដោយប្រជាពលរដ្ឋបានប្រទះឃើញមនុស្សមួយក្រុមធ្វើដំណើរតាមរថយន្តទំនើបជាច្រើនគ្រឿង...
គយចល័តបង្ក្រាបបានទូរស័ព្ទទំនើប Iphone 5S គេចពន្ធជិត៣០០គ្រឿងមានតម្លៃជិត២០ម៉ឺនដុល្លារនាំចូលដោយជំទាវភរិយាឧត្តមសេនីយ៍ឧកញ៉ា ឌួង ងៀប
កាលពីវេលាម៉ោង២១យប់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ សមត្ថកិច្ចគយចល័តក្រោមការដឹកនាំបញ្ជាពីលោក កើត សុធារ៉ា ប្រធានក្រុមគយនិងរដ្ឋាករចល័តទូទាំងប្រទេស...