ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

យុគ​ ចិន្តា​ បង្ហោះ​រូបថត​ថៅកែ​របស់​ខ្លួន​គឺ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ជា​លើក​ដំបូង​ក្នុង​ Facebook

​នៅ​ថ្ងៃ​ចន្ទ​ ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ អ្នក​នាង​ យុគ​ ចិន្តា​ ដែល​ជា​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ បាន​ Post​ រូបថត​អនុស្សា​វី​យ៍​ថៅកែ​របស់​នាង​ គឺ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ក្នុង​លក្ខណៈ​ជា​គ្រួសារ​ដ៏​ផ្អែមល្ហែម​ជា​ច្រើន​សន្លឹក​លើក​ដំបូង​ នៅ​ក្នុង​ Page​ របស់​នាង​ ។​

​តាម​ការ​ពិត​ វត្តមាន​រូបថត​អនុស្សាវរីយ៍​ស្នេហា​ជា​លក្ខណៈ​គ្រួសារ​ផ្អែមល្ហែម​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ រួម​ជាមួយ​កូន​តូចៗ​ដ៏​មាន​សុភមង្គល​នោះ​ មិនមែន​ទើប​លេច​ចេញ​រូបរាង​នៅ​ពេល​អ្នក​នាង​ យុគ​ ចិន្តា​ បង្ហោះ​នា​ថ្ងៃនេះ​ទេ​ គឺ​ត្រូវ​បាន​អ្នកលេង​ Facebook​ បង្ហោះ​ពេញ​ Facebook​ តាំងពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ហើយ​ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ធ្វើការ​ចុះ​ផ្សាយ​អំពី​ទិដ្ឋភាព​នៃ​ការ​បង្ហោះ​រូបថត​សម្ព័ន្ធ​ស្នេហា​រវាង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ នេះ​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ គឺ​ធ្លាប់តែ​លេចឮ​ពាក្យ​ច​ចាម​អារាម​ល្បីល្បាញ​ថា​ អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ មាន​សម្ព័ន្ធ​ស្នេហា​ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ប៉ុន្តែ​គេ​មិន​បានឃើញ​អ្នក​ទាំង​២​ចូល​រោងការ​តាម​ប្រពៃណី​ ស័ក្តិសម​នឹង​កិត្តិយស​ ព្រមទាំង​ទ្រព្យសម្បត្តិ​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ នោះ​ទេ​ ។​ ដូច្នេះ​ មជ្ឈដ្ឋាន​នានា​ក៏​ចាត់​ទុក​ព័ត៌មាន​ច​ចាម​អារាម​នេះ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ហើយ​បណ្តាញ​ព័ត៌មាន​ក៏​មិន​ហ៊ាន​ចុះ​ផ្សាយ​ឲ្យ​បាន​ដិត​ដល់​អំពី​ព័ត៌មាន​នេះ​ដែរ​ ដ្បិត​ខ្លាច​ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ដែល​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ ។​

​ក្រោយមក​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្រាប់តែ​បែកធ្លាយ​រូបថត​អនុស្សាវរីយ៍​ស្នេហា​ជា​លក្ខណៈ​គ្រួសារ​ផ្អែមល្ហែម​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ព្រមទាំង​មានកូន​តូចៗ​ចំនួន​៤​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​ក្នុង​គេហទំព័រ​បណ្តាញ​សង្គម​ Facebook​ ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​សន្និដ្ឋាន​ដោយ​ជឿជាក់​ថា​ អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ មាន​សម្ព័ន្ធ​ស្នេហា​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ពិតប្រាកដ​ដូច​ពាក្យ​ច​ចាម​អារាម​មែន​ ។​

​ឥឡូវនេះ​ អ្នក​នាង​ យុគ​ ចិន្តា​ ពិធី​ការិនី​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ បាន​ទទួលស្គាល់​ថា​ ថៅកែ​របស់​នាង​គឺ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ បាន​ក្លាយទៅជា​សម្ព័ន្ធ​ស្នេហា​គ្រួសារ​នឹង​គ្នា​ហើយ​ ទើប​នាង​បង្ហោះ​រូបថត​ថៅកែ​របស់​នាង​ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ នៅ​ក្នុង​ Page​ របស់​នាង​ ។​

​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ និង​អ្នកលេង​ Facebook​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​សំណាង​របស់​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ដែល​បាន​រួម​រស់នៅ​ក្នុង​គ្រួសារ​ជា​អភិជន​ និង​បាន​លាន់មាត់​សរសើរ​ទៀត​ថា​ រវាង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភា​ ពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ពិតជា​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​ ៕​

Kith-Meng-&-Wife-1 Kith-Meng-Wife-3 Kith-Meng-Wife-2 Kith-Meng-Wife-1 Kith-Meng-WifeKith-Meng-3

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.