ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

រូបថត​អនុស្សាវរីយ៍​ស្នេហា​ជា​លក្ខណៈ​គ្រួសារ​ផ្អែមល្ហែម​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ត្រូវ​បាន​បង្ហោះ​ពេញ​ Facebook

​ក្នុង​ឱកាស​បុណ្យ​គ្រី​ស្ទ​ស្មាស​នេះ​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​រូបថត​អនុស្សាវរីយ៍​ស្មេ​ហា​ជា​លក្ខណៈ​គ្រួសារ​ដ៏​ផ្អែមល្ហែម​ និង​ល្អូក​ល្អឺ​ន​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ដែល​ត្រូវ​បាន​គេ​យក​មក​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ Facebook​ ។​

​អ្នកលេង​ Facebook​ ខ្លះ​បាន​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ថា​ តើ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​អ្នកមាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ ដូច​ជា​ ក្រុមហ៊ុន​ Royal​ Group​ ,​ ធនាគារ​ ANZ​ Royal​ ,​ ទូរទស្សន៍​ CTN-CNC​ ,​ ក្រុមហ៊ុនទូរស័ព្ទ​ Mobitel/Cellcard​ …​ បាន​រៀប​ការ​ពី​ពេល​ណា​ជាមួយ​អតីត​តារាចម្រៀង​ ស្រី​ តូច​ចំណាន​ ទើប​មាន​រូបថត​អនុស្សាវរីយ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ ប្តី​-​ប្រពន្ធ​ ព្រមទាំង​កូន​ដូច្នេះ​ ?​ ឬ​ក៏​គ្រាន់តែ​ជា​ស្រី​កំណាន់​ម្ចាស់​ចិត្ត​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ?

​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បុរស​ខ្លាំង​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Kit-Meng-3 Kit-Meng-1Kit-Meng-2

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.