ឈានចូលមកដល់ចុងឆ្នាំ២០១៣នេះ កញ្ញា គង់ វង្សយ៉ាទី ជាតារាសម្តែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាពក្នុងកម្មវិធី«រាត្រីកម្សាន្ត» របស់ប៉ុស្តិ៍ទូរទស្សន៍CTN បានបង្ហាញនូវរូបភាពសិចស៊ី របស់នាងយ៉ាងញឹកញាប់ គឺអស់ពីបញ្ចេញក្បាលពោះនិងគល់ភ្លៅសខ្ចីបង្ហោះលើបណ្តាញសង្គមFacebookកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ធ្វើឲ្យប្រុសៗកំហិលជ្រួលជ្រើមរួចមក តារាសម្តែងនិងពិធីការិនីរូបនេះ បានបង្ហាញរូបភាពបញ្ចេញដើមទ្រូងដ៏សិចស៊ីរបស់នាងយ៉ាងព្រហើនមួយឈុតទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិគម្រប់ខួបលើកទី៦៥ ធ្វើឲ្យអ្នកគាំទ្រនាងជញ្ជក់មាត់ឥតដាច់សូរ ។
ឥឡូវ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ ក្នុងសម្លៀកបំពាក់រ៉ូប ទៅចូលរួមពិធីមង្គលការមិត្តភក្តិរួមអាជីពរបស់នាង កញ្ញា គង់ វង្សយ៉ាទី បានបញ្ចេញដើមទ្រូងសិចស៊ីយ៉ាងព្រហើនជាងមុនទៅទៀតរហូតធ្វើឲ្យអ្នកគាំទ្រនាងខ្លះលាន់មាត់ថា«យ៉ាទីឡូយម្ល៉េះឥឡូវ!»និងអ្នកខ្លះទៀតលាន់មាត់ថា «ប្រសិនបើមានការរបូតរ៉ូបដោយប្រការចៃដន្យណាមួយ គឺយ៉ាទីចប់ហើយ កណ្តាលវាលតែម្តង!»។
មជ្ឈដ្ឋានអ្នកគាំទ្រតារាសម្តែង គង់ វង្សយ៉ាទី បានសម្តែងនូវការចាប់អារម្មណ៍ថា កញ្ញា គង់ វង្សយ៉ាទី ហាក់បញ្ចេញដើមទ្រូងសិចស៊ីយ៉ាងព្រហើនជាងពេលមុនៗ នៅក្នុងចុងឆ្នាំ២០១៣នេះ ទំនងជាត្រៀមខ្លួនសិចស៊ីអបអរបុណ្យចូលឆ្នាំសកល២០១៤ ដែលខិតជិតចូលមកដល់នៅពេលខាងមុខឆាប់ៗទេដឹង ៕