ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

សៀវភៅ​និយាយ​អំពី​សិច​ Kama​ Sutra​ លក់ដាច់​បំផុត​ ខណៈ​ទេសចរ​ទស្សនា​ប្រាសាទបុរាណ​ចារឹក​ក្បាច់​រួម​ភេទ​នៅ​ឥណ្ឌា​ក៏​ច្រើន​

​សៀវភៅ​និយាយ​អំពី​សិច​ឈ្មោះ​ Kama​ Sutra​ ដែល​បោះពុម្ព​ឡើងជា​ភាសា​អង់គ្លេស​ ចម្លង​ពី​សៀវភៅ​ដើម​របស់​ឥណ្ឌា​ បាន​លក់ដាច់​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​ ចាប់តាំងពី​ការ​បោះពុម្ព​លើក​ទី​១​ អំឡុង​ឆ្នាំ​២០០១​ ដាក់​លក់​នៅ​ប្រទេស​អង់គ្លេស​ មាន​តម្លៃ​១២,៩៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ក្បាល​ ។​

Kama​ Sutra​ បាន​បោះពុម្ព​ឡើង​បង្ហាញ​អំពី​រូបគំនូរ​ និង​ការ​ពិពណ៌នា​នូវ​ក្បាច់​រួម​ភេទ​បន្សល់​ទុក​ពី​បុព្វបុរស​របស់​ឥណ្ឌា​ និង​មានការ​ប្រៀបធៀប​ជាមួយនឹង​ការ​អនុវត្ត​ជាក់ស្តែង​ ទាក់ទង​នឹង​ការ​រួម​ភេទ​នា​សម័យ​ថ្មី​ ដោយ​ចាត់ទុកជា​ការ​អប់រំ​អំពី​ផ្លូវភេទ​ ដើម្បី​ឲ្យ​មនុស្ស​មានការ​យល់​ដឹង​កាន់តែ​ច្រើន​នូវ​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការ​រួម​ភេទ​ ។​

​ទន្ទឹម​នឹង​សៀវភៅ​ Kama​ Sutra​ ត្រូវ​បាន​លក់ដាច់​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ពិភពលោក​នោះ​ គឺ​និយាយ​ដោយឡែក​ និង​ក្រឡេក​ទៅ​មើល​ប្រាសាទបុរាណ​មួយ​របស់​ប្រទេស​ឥណ្ឌា​ ឈ្មោះ​ Khajuraho​ ឋិត​នៅ​ក្នុង​ក្រុង​ Khajuraho​ នៃ​រដ្ឋ​ Madhya​ Pradesh​ មាន​ចម្ងាយ​៦២០​គីឡូម៉ែត្រ​ ពី​រដ្ឋធានី​ New​ Delhi​ ឯណោះ​វិញ​ ក៏​មាន​ភ្ញៀវ​ទេសចរ​មក​ចូល​ទស្សនា​មិន​តិច​នាក់​ឡើយ​ក្នុង​មួយ​ថ្ងៃៗ​ ដោយ​ភ្ញៀវ​ទេសចរ​ទាំងនោះ​បាន​កោតសរសើរ​ទៅ​ដល់​ស្នាដៃ​របស់​បុព្វបុរស​ឥណ្ឌា​ ដែល​បាន​ឆ្លាក់​រូបចម្លាក់​អំពី​ការ​រួម​ភេទ​ចារឹក​ទុក​នៅ​នឹង​ប្រាសាទ​នេះ​តាំងពី​ជាង​១.០០០​ឆ្នាំ​មុន​ ។​

​ប្រាសាទបុរាណ​របស់​ឥណ្ឌា​ ឈ្មោះ​Khajuraho​ ដែល​មាន​ចារឹក​ទុក​ក្បាច់​រួម​ភេទ​តាំងពី​ជាង​១.០០០​ឆ្នាំ​មុន​មក​នោះ​ គឺ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​នៃ​រាជវង្ស​ Chandella​ នៅ​ដើម​សតវត្សរ៍​ទី​១០​ ចន្លោះ​ឆ្នាំ​៩៥០​ដល់​ឆ្នាំ​១០៥០​ ហើយ​ប្រាសាទបុរាណ​នេះ​ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ "UNESCO"​ នា​ឆ្នាំ​១៩៨៦​កន្លង​មក​ ៕​

 

Filed in: Feature, សុខភាព, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.