ក្នុងឱកាសចូលរួមក្នុងពិធីមង្គលការតារាសម្តែង សារាយ សក្ខណា កាលពីរាត្រីថ្ងៃម្សិលមិញនេះ តារាសម្តែងសិចស៊ី គង់ ច័ន្ទស្រីមុំ និងជាអតីត Freshie Girl ឆ្នាំ២០០៨ បានគ្រងឈុតរ៉ូបពណ៌ក្រហម បញ្ចេញដើមទ្រូង និងឆែកដល់គល់ភ្លៅសខ្ចី ធ្វើឲ្យភ្ញៀវប្រុសៗកំហិលសម្លឹងមើលមិនដាក់ភ្នែក និងជញ្ជក់មាត់ឥតដាច់សូរ ទោះបីតារាសម្តែងស៊ចស៊ីរូបនេះបណ្តើរសង្សាររបស់នាង គឺបុរសសង្ហា គឹម សីហា អតីត Freshie Boy រួមជំនាន់ជាប់រហូតក៏ដោយ ។
ទោះយ៉ាងណា កញ្ញា គង់ ច័ន្ទស្រីមុំ ត្រូវចំណាយស្មារតី និងកម្លាំងក្នុងការយកដៃទប់បិទបាំងនូវកន្លែងពិសេសជាមួយនឹងសម្លៀកបំពាក់រ៉ូបពណ៌ក្រហម ដែលឆែកដល់គល់ភ្លៅនោះ នៅពេលដែលនាងអង្គុយកៀកកិតជាមួយគូសង្សារបង្ហោះរូបថតនៅក្នុងបណ្តាញសង្គម Facebook រហូតមានអ្នក Comment ប្រាប់ថា "ស្រីមុំ ទប់ឲ្យជាប់ណា" ៕