កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣កន្លងទៅ កញ្ញា គង់ វង្សយ៉ាទី ជាតារាសម្តែងនិងពិធីការិនីដ៏គួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធី "រាត្រីកម្សាន្ត" បាន Post នូវរូបភាពសិចស៊ីរបស់នាង ដោយបញ្ចេញក្បាលពោះ និងគល់ភ្លៅសខ្ចីក្នុងបណ្តាញសង្គម Facebook ធ្វើឲ្យប្រុសៗមួយចំនួនជ្រួលជ្រើមមិនស្ទើរឡើយ រហូតដល់មានអ្នក Comment ភ្លាមៗចំនួនជាង១០៦Comments ។
អស់ពីបញ្ចេញគល់ភ្លៅ និងក្បាលពោះសខ្ចីធ្វើឲ្យប្រុសៗជ្រួលជ្រើមរួចមក តារាសម្តែងនិងពិធីការិនី គង់ វង្សយ៉ាទី បានបង្ហោះរូបភាពបញ្ចេញដើមទ្រូងដ៏សិចស៊ីរបស់នាងយ៉ាងព្រហើនមួយឈុតទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ជាទិវាសិទ្ធិមនុស្សអន្តរជាតិគម្រប់ខួបលើកទី៦៥ម្សិលមិញ ជាហេតុធ្វើឲ្យមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ត្រីក្រសួងព័ត៌មានដែលបានឃើញរូបសិចស៊ីរបស់តារាសម្តែងរូបនេះ "កប់យោបល់" ព្រមទាំងអ្នកគាំទ្រ Fan Page របស់កញ្ញា គង់ វង្សយ៉ាទី ជញ្ជក់មាត់ឥតដាច់សូរតែម្តង ។
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាចំពោះការបញ្ចេញដើមទ្រូងសិចស៊ីរបស់តារាសម្តែង និងពិធិការិនី គង់ វង្សយ៉ាទី នាដើមខែធ្នូ និងចុងឆ្នាំ២០១៣នេះ ? ៕