ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទិញ​លំនៅឋាន​ក្នុង​បុរី​ចំនួន​១៩​ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត​

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០១៧​សហវ រំលឹក​ដល់​សាធារណជន​កុំ​ឲ្យ​ទិញ​លំនៅឋាន​ទាំងឡាយណា ដែល​មិនទាន់មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង ព្រោះ​ការទិញ​លំនៅឋាន​ពី​ម្ចាស់​សំណង់ ឬ​បុរី​ដែល​គ្មាន​ការអនុញ្ញាត​ស្របច្បាប់​អាច​នឹង​ខាតបង់​ថវិកា​ឬ​ទ្រព្យសម្បត្តិ​ជាយថាហេតុ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វិ​ត្ថុ​បានបង្ហាញ​ជូន​នូវ​ម្ចាស់​គម្រោង​សំណង់​ចំនួន​១៩ ដែល​មិនទាន់មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង​នៅឡើយ ហើយ​ដែល​សាធារណជន​គប្បី​កុំ​ទិញ​នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាយថាហេតុ​នោះ​មានឈ្មោះ​ដូចខាងក្រោម​៖

១-​បុរី សូ​នី​, ២-​បុរី វា​រី​ណា​,៣-​បុរី រុង រឿង​, ៤-​បុរី គៀង ហ៊​ត​, ៥-​បុរី សម្បួរមាស​, ៦-​ផ្លា​ទី​នី​ម រេ​ស៊ី​ដិ​ន​, ៧-​បុរី អាកាសចរណ៍​, ៨-​ក្រុមហ៊ុន ប៊ូ​យ៉ុង​ហ្គ្រុ​ប​, ៩-​បុរី EU ( កំពង់ចម្លង អរិយ​ក្សត្រ ), ១០-​ក្រុមហ៊ុន មានជ័យ​ហ្វូ​ដ ៩៩៩ ( គម្រោង​បុរី តូ​ក្យូ​, គម្រោង មូ​ស្គូ​ស៊ី​ធី និង​ផ្លូវ ៣៧១ ), ១១-​សំណង់ផ្ទះ​ល្វែង​ទំនើប ចោមចៅ​, ១២-​អា​ផាត​មិន Sonatra Grand Realty, ១៣-​សំណង់ផ្ទះ​ល្វែង លោក អ៊ីវ ឈាន ,១៤-​អគារ​ស្នាក់នៅ​រួម D.Y.G Co., Ltd (Noblesse), ១៥-​សំណង់ផ្ទះ​ល្វែង​លោក អ៊ីវ ម៉េង និង​លោក ជា លី​, ១៦-​សំណង់ផ្ទះ​ល្វែង និង Link House លោក គីម យ៉ុង​ហាក់​, ១៧-​សំណង់​អគារ​ស្នាក់នៅ​រួម លោក ទិ​ព្ធ ណា​រេ​ន និង លោកស្រី អ៊ា​ក ច័ន្ទ​ថា​វី​, ១៨-​សំណង់​អគារ​ស្នាក់នៅ​រួម លោក យ៉ង់ គ្រី​ស្យ​ង់ និង​លោក យ៉ង់ លឹម​ហួត និង ១៩-​សំណង់ផ្ទះ​ល្វែង តុល លន​។​

​ជាមួយគ្នានេះដែរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្គាប់​ឲ្យ​ម្ចាស់​សំណង់​ទាំង​១៩​ខាងលើ​រួសរាន់​មក​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅឋាន​នៅ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខ និង​ក្នុងករណី​យឺតយ៉ាវ ឬព្រ​ងើយ​កន្តើយ​មិន​ព្រម​មក​ដាក់​ពាក្យសុំ​អា​ជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅឋាន​ទេនោះ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​​​ ។

នៅពេលខាងមុខឆាប់ៗ គេហទំព័រសារព័ត៌មាន​ ដើមត្នោត នឹងធ្វើការតាមដានស្រាវជ្រាវមើលថា តើបុរី និងលំនៅឋានទាំង១៩នោះ មានបុរី និងលំនៅឋានណាខ្លះដែលទទួលបានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានស្របច្បាប់ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបុរី និងលំនៅឋានណាខ្លះដែលនៅតែបន្តប្រព្រឹត្តល្មើសច្បាប់ ? ៕

1489098_204482936403092_1573494811_n

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.