ថ្ងៃ អាទិត្យ ទី ១៧ ខែ មករា ឆ្នាំ ២០២១

ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ជំរុញ​សាលក្រម​តុលាការ​លែងលះ​ស្វាមី​ឲ្យ​ចូល​ស្ថាពរ​ដើម្បី​ប្រញាប់​ចែកទ្រព្យ​សម្បត្តិ​ ឬ​ដើម្បី​រៀបចំ​គូស្រករ​ថ្មី​ឲ្យ​បាន​ឆាប់​?

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ តារា​សម្តែង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ប្រឹងប្រែង​ទៅ​ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​ចាត់​នីតិវិធី​ ដើម្បី​ឲ្យ​សាលក្រម​រដ្ឋប្បវេណី​ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ជា​សាលក្រម​បង្គាប់​ឲ្យ​អ្នក​នាង​បាន​លែងលះ​ពី​ស្វាមី​ គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ នោះ​ បាន​ចូល​ស្ថាពរ​ឆាប់ៗ​ ខណៈ​ដែល​សាលក្រម​ទើប​មាន​រយៈពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង​នៅឡើយ​ ។​

​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ទាំង​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ទាំង​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ អតីត​ជា​ស្វាមី​ បាន​ព្រមព្រៀង​មិន​ប្តឹង​ទាស់​ និង​មិន​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ប្រឆាំង​នឹង​សាលក្រម​លែងលះ​គ្នា​នោះ​ទេ​ ។​

​អនុលោម​តាម​មាត្រា​២៦៤​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​សាលក្រម​របស់​តុលាការ​សាលាដំបូង​ត្រូវ​ទុក​រយៈពេល​យ៉ាង​ហោច​ណា​ច់​ក៏​១​ខែ​ដែរ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ទទួល​បានការ​បញ្ជូន​លិខិត​សាលក្រម​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ភាគី​ណាមួយ​ធ្វើ​បណ្តឹង​ឧបាស្រ័យ​ទៅ​តុលាការ​ជាន់ខ្ពស់​ ។​

​សូម​បញ្ជាក់​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាលក្រម​តាម​បណ្តឹងទាមទារ​របស់​តារា​សម្តែង​ជើង​ចាស់​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ បង្គាប់​ឲ្យ​មានការ​លែងលះ​គ្នា​ជាមួយ​ស្វាមី​ គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ ដោយ​ឲ្យ​ យុ​ត្ថា​រ៉ា​ ឆា​នី​ គ្រប់គ្រង​ថែរក្សា​កូនស្រី​ម្នាក់​អាយុប្រមាណ​៦​ឆ្នាំ​ និង​ធ្វើការ​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជា​ពីរ​ចំណែក​ស្មើៗ​គ្នា​ ។​

​ក្រុម​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​ធ្វើការ​បរិហារ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ដែល​បាន​ដាច់​ចិត្ត​ប្តឹង​លែងលះ​ស្វាមី​កម្សត់កម្រ​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​១៦​ឆ្នាំ​ និង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​អាយុប្រមាណ​៦​ឆ្នាំ​នោះ​ ដោយ​ប្រើ​ពាក្យ​ថា​ "​បង​បានកូន​ អូន​បាន​ដុល្លារ​"​ ។​

​ដូច្នេះ​ មាន​សំណួរ​ដែល​ត្រូវ​ចោទសួរ​ថា​ តើ​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ជំរុញ​សាលក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បង្គាប់​ឲ្យ​លែងលះ​ស្វាមី​តាម​សំណើ​របស់​នាង​ឆាប់​បាន​ចូល​ជា​ស្ថាពរ​ មាន​អានុភាព​អនុវត្តន៍​ គឺ​មាន​គោលបំណង​ដើម្បី​ប្រញាប់​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជាមួយ​ស្វាមី​ឲ្យ​ដាច់ស្រេច​ ឬ​ដើម្បី​មានឱកាស​រៀបចំ​ទ្រនំ​គូស្រករ​ថ្មី​ឲ្យ​បាន​ឆាប់ៗ​ ?​ ៕​

 

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.