ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ប្រដាប់ភេទ​នារី​ត្រូវបាន​គេ​ឆ្លាក់​ធ្វើជា​រូបចម្លាក់​ដាក់តាំង​នៅ​សារៈមន្ទីរ​កុំ​ឲ្យ​ចាញ់​ក្បា​​​​​​​​​​ច់​រួមភេទ​ចារឹក​ទុក​នៅ​ប្រាសាទ​បុរាណ​ប្រទេ​ស​ឥណ្ឌា

រូបចម្លាក់​ប្រដាប់ភេទ​នារី​ដែល​រចនា​ឡើង​ដោយ​លោក Jamie McCartney ត្រូវបាន​យកមក​ដាក់តាំង​បង្ហាញ​នៅ​សារៈមន្ទីរ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ The Great Wall of Vagina នៅ​ប្រទេស​អង់គ្លេស​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា ទាំង​បុរស ទាំង​នារី បន្ទាប់ពី​ក្បាច់​រួមភេទ​ដែល​បាន​ចារឹក​ទុក​ជាង​១០០០​ឆ្នាំ មកហើយ នៅ​ប្រាសាទបុរាណ​មួយ​នៃ​ប្រទេស​ឥណ្ឌា​។​

លោក Jamie McCartney បាន​និយាយ​ឲ្យ​ដឹងថា គាត់​មាន​គម្រោង​នឹង​យក​រូបចម្លាក់​ប្រដាប់ភេទ​នារី​នេះ​ដាក់​តាំងនៅ​ជុំវិញ​ពិភពលោក​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​សង្ឃឹម​នឹង​ទទួលបាន​ការគាំទ្រ​។​

រូបចម្លាក់​ប្រដាប់ភេទ​នារី​នេះ អាច​និយាយបានថា ជាការ​ចាប់អារម្មណ៍​សាជាថ្មី​មួយ​បន្ទាប់ពី​គ្រប់​ភ្ញៀវទេសចរ​បាន​ទៅ​ទស្សនា​ក្បាច់ចម្លាក់​រួមភេទ​ទាំងឡាយ​ដែល​បាន​ចារឹក​ទុក​ជាង​១​ពាន់​ឆ្នាំមុន​នៅ​ប្រាសាទបុរាណ​មួយ​នៃ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះថា KHAJURAHO ហើយ​ប្រាសាទ​នេះ​បាន​ចុះ​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ UNESCO នា​ឆ្នាំ​១៩៨៦ កន្លងមក​នោះ​៕

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.