ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

កូន​ក្របី​ចម្លែក​កើតមក​មាន​ក្បាល​២​ជាប់​គ្នា​ ច្រមុះ​២​ ភ្នែក​៤​ ស្នែង​៤​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្តកំពង់ចាម​ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ទៅ​នឹង​ហេតុការណ៍​មួយ​ គឺ​កូន​ក្របី​ចម្លែក​១​ក្បាល​កើតមក​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២២​យប់​ នា​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ មាន​ក្បាល​២​ជាប់​គ្នា​ ច្រមុះ​២​ ភ្នែក​៤​ និង​ស្នែង​៤​ ហើយ​វា​អាច​មាន​ដង្ហើម​រស់នៅ​បាន​រហូត​ដល់​ម៉ោង​២២​និង​៣០​នាទី​យប់​ នា​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ តាម​រយៈ​ការ​បៅ​ទឹកដោះគោ​ដូច​មនុស្ស​ ។​

​លោក​ ឌិ​ត​ ពុំ​ អាយុ​៤២​ឆ្នាំ​ ជា​ម្ចាស់​ក្របី​ បាន​ឲ្យ​ដឹង​ថា​ ពេល​ឃើញ​កូន​ក្របី​ចម្លែក​នេះ​កើតមក​ហាក់ដូចជា​អស់កម្លាំង​ គាត់​ក៏​បាន​លើក​បី​វា​ទៅ​ដាក់​លើ​ពំនូកចំបើង​អស់​រយៈពេល​២​ម៉ោង​ នៅ​តែ​មិន​អាច​ក្រោក​ដើរ​រួច​ ទើប​គាត់​យក​ទឹកដោះគោ​ឲ្យ​វា​បៅ​ ដោយ​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​មក​មើល​ក្របី​ចម្លែក​នេះ​គ្រប់ៗ​គ្នា​ជា​បន្តបន្ទាប់​  ។​

​បុរស​ម្ចាស់​ក្របី​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​ កាល​មេក្របី​ផើម​ គាត់​គ្មាន​យល់សប្តិ​ឃើញ​អ្វី​ប្លែក​ទេ​ រហូត​ដល់​កូន​ក្របី​ចម្លែក​នេះ​កើតមក​ទើប​យល់សប្តិ​ឃើញ​មាន​គេ​មក​ប្រាប់​ថា​ ឲ្យ​យក​ធូប​ទៅ​អុជ​និយាយ​បួងសួង​សុំ​សេចក្តីសុខ​សាន្ត​ និង​ដាក់​លុយ​ចំនួន​២.០០០​រៀល​ ។​ ក្រោយមក​ គាត់​ក៏​បាន​ធ្វើ​តាម​ការ​យល់សប្តិ​នេះ​ ហើយ​ត្រូវ​បាន​អ្នកស្រុក​ដែល​មក​មើល​កូន​ក្របី​ចម្លែក​នេះ​ផ្តល់​យោបល់​ថា​ មិន​បាក់​ដាក់​លុយកាក់​ទេ​ ព្រោះ​ខ្លាច​គេ​ចោទប្រកាន់​ថា​ ស្វែងរក​លាភសក្ការៈ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.