ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

អាជ្ញាធរ​ជាតិ​ NiDA​ ត្រូវ​បាន​ផ្ទេរ​ចេញពី​គណៈរដ្ឋមន្ត្រី​ឲ្យ​មក​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​វិញ​

​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មានវិទ្យា​"National​ Information​ Communications​ Technology​ Development​ Authority"​ ហៅ​កាត់​ថា​ "NiDA"​ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០០/១៥២​ ចុះ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០០០​ ក្រោម​ការ​គ្រប់គ្រង​ ត្រួតពិនិត្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្តេច​ធ្វើ​សមាហរណកម្ម​ឲ្យ​មក​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​"MPTC"​វិញ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០៦០​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​"MPTC"​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ដឹកនាំ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១៧៦​ ជា​រដ្ឋមន្ត្រី​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ ដែល​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ និង​ជា​អតីតរ​ដ្ឋេ​លេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​អាណត្តិ​ទី​៤​ ក៏​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ និង​វិភាគ​ព័ត៌មាន​នៃ​ខុទ្ទកាល័យ​បុរស​ខ្លាំង​អាណត្តិ​ទី​៥​នេះ​ ។​

​អ្នកជំនាញ​ផ្នែក​ច្បាប់​និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​សមាហរណកម្ម​អាជ្ញាធរ​ជាតិ​ NiDA​ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឲ្យ​មក​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ MPTC​ វិញ​នោះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ ពីព្រោះ​វា​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១២/១៧៥​ ចុះ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១២​ ស្តី​ពី​ការ​បង្កើត​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ ដែល​នាំ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អនុវត្តន៍​នូវ​ព្រះរាជក្រឹត្យ​នេះ​ សំដៅ​ធ្វើការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ខាង​ផ្លូវ​បច្ចេកទេស​ និង​រដ្ឋបាល​លើ​ការ​ស្ថាបនា​ ការ​ធ្វើ​ប្រតិបត្តិការ​ ការ​ផ្តល់​ និង​ការ​ប្រើប្រាស់​បណ្តាញ​ និង​សេវា​ទូរគមនាគមន៍​ ព្រមទាំង​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​មាន​ប្រសិទ្ធភាព​ ៕​

Prak-Sokhon-3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.