ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម FIVE STAR

ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​សិរី​សោ​ភ័​ណ្ឌ បានធ្វើ​សកម្មភាព​បង្ក្រាប និង​ចាប់ខ្លួនបាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូនមក​ស្ន​កា​រដ្ឋា​នគរបាល​ខេត្តបន្ទាយមានជ័យ នា​វេលា​ម៉ោង ១៧ និង ២៥​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ នៅ​ចំណុច​ផ្ទះសំណាក់​គោ​រដ្ឋា​ន ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះ​ក៏មាន​តារាចម្រៀង​ប្រចាំ​ផលិតកម្ម FIVE STAR ម្នាក់​ផងដែរ​។​

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការចេញ​ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួន​ទៅលើ​ជនសង្ស័យ​ទាំង​៨​នាក់​នោះ គឺធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចសហការ​ជាមួយ​ម្ចាស់​ផ្ទះសំណាក់ ដែល​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដោយ​សង្ស័យ​ថា ជន​ទាំងនោះ​នាំគ្នា​ជួល​បន្ទប់​ផ្ទះសំណាក់ ហើយ​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ម្ចាស់ផ្ទះ​សំណាក់​រួចមក​សម​ត្ថ​កិច្ច​ក៏​ចុះ​ទៅដល់​គោលដៅ ហើយ​ឆ្មក់​ចូលក្នុង​បន្ទប់​ជួល​ក៏​បានឃើញ​ជនសង្ស័យ​ទាំង​៨​នាក់ កំពុង​ធ្វើ​សកម្មភាព ដោយមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​២​កូន​ថង់​តូច ស្មើនឹង​ទម្ងន់​១​ក្រាម រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​គឺ​លោក​វរសេនីយ៍ត្រី ធិ​ន ស៊ិន​ដេ​ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ រួមមាន​៖ ១- ឈ្មោះ ហង្ស សុវណ្ណារ៉ា ហៅ​តក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម Five Star រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​, ២- ឈ្មោះ ស៊ុំ សា​រ៉ា​ត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​, ៣- ឈ្មោះ ណី អក្ខរា ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ​សម្តេចឪ មាន​ទីលំនៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​, ៤- ឈ្មោះ ស៊ិន ស្រី​ភ័ណ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​សំអាងការ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​អូរ​អំបិល​, ៥- ឈ្មោះ អេ​ត មិះ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប៉ោយ​តា​ច្រឹង ស្រុក​អូរជ្រៅ , ៦- ឈ្មោះ សិត ប៊ុន​នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​, ៧- ឈ្មោះ អូ ប៊ុន​ធៀ​ម ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មិន​ទីលំនៅ​
ភូមិ​ថ្ម​បាក់​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ និង ៨- ឈ្មោះ ឆាង ប្រ​លិ​ត ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​អ្នករត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ច​ង្ហា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ដែល​អ្នក​ទាំង​៧​នាក់ ចុង​ក្រោយនេះ​ជាប់ចោទ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​

ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​ក្នុងករណី​បទល្មើស​ជាក់ស្តែង​គឺ​សមត្ថកិច្ច​ជំនាញ​ត្រៀម​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ន័យ​ច្បាប់​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.