ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី ២​នាក់ ពីបទ​កិបកេង​ថវិកា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ប្រមាណ​១០​ម៉ឺន​ដុល្លារ​

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី ២​នាក់ ដែលមាន​ការពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ និង​កិបកេង​ថវិកា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ចំនួន​ជាង​៤០០​លាន​រៀល​។​

ប្រភពពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា មន្ត្រី​អគ្គិសនី​ទាំង​២​នាក់ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើ​ការចាប់​ឃាត់ខ្លួន​នោះ ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ធ្វើការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ពីបទ​ក្លែងបន្លំ​ឯកសារ និង​កេងប្រវ័ញ្ច​ថវិកា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ចំនួន​ជាង​៤០០​លាន​រៀល​។​

មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី​ទាំង​២​នាក់ ដែលមាន​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​នោះ​មានឈ្មោះ សួត សារឹម ភេទ​ប្រុស មាន​តួនាទី​ជា​មន្ត្រី​ផ្នែក​អាជីវកម្ម មាន​ទីលំនៅ​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ឈ្មោះ នី សុពណ៌ ភេទ​ស្រី មាន​តួនាទី​ជា​បេឡា មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​៕​

 

Filed in: Feature, ព័ត៌មានជាតិ Tags: 

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.