ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ចោរ​ដៃ​ឆើត​វាយ​បំបែក​កញ្ចក់​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​យក​លុយ​អស់​ជិត​១​ម៉ឺន​ដុល្លារ​នៅ​មុខ​ផ្សារ​ឡាក់​គី​

​ក្រុម​ចោរ​ដៃ​ឆើត​មិន​ស្គាល់​មុខ​ចំនួន​២​នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​រថយន្ត​កាម​រី​បា​ឡែ​ន​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2W-0778​ ដែល​ម្ចាស់​រថយន្ត​ចត​ទុក​នៅ​មុខ​ផ្សារ​ឡាក់​គី​ លួច​យក​លុយ​អស់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ នា​វេលា​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ ។​

​ហេតុការណ៍​នៃ​ការ​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​រថយន្ត​លួច​យក​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​សំណាក់​ចោរ​ដៃ​ឆើត​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ឡាក់​គី​ វិ​ថី​ព្រះ​សីហ​នុ​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ ខណៈ​ដែល​ម្ចាស់​រថយន្ត​បាន​ចត​រថយន្ត​របស់​ខ្លួន​នៅ​មុខ​ផ្សារ​ឡាក់​គី​ ដើម្បី​ចូល​ទៅ​ក្នុង​ផ្សារ​ ដោយ​ដាក់​លុយ​នៅ​ក្នុង​រថយន្ត​មានការ​ចាក់សោ​យ៉ាង​ត្រឹមត្រូវ​ បន្ទាប់​ពី​បើក​លុយ​ចេញពី​ធនាគារ​កា​ណា​ឌី​យ៉ា​រួច​មក​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ដែល​ចោរ​បាន​លួច​យក​លុយ​ដោយ​សុវត្ថិភាព​ តាម​វិធី​វាយ​បំបែក​កញ្ចក់​រថយន្ត​នោះ​ មានឈ្មោះ​ ញី​វ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជា​អ្នកម៉ៅការ​សំណង់​ មាន​ទីលំនៅ​ភូមិ​កណ្តាល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​បុរស​ដែល​ជា​ម្ចាស់​លុយ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ គាត់​បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​បើក​លុយ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា​ ឋិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ហើយ​ក៏​បាន​បើករថយន្ត​មក​ចត​នៅ​មុខ​ផ្សារ​ឡាក់​គី​ជា​កន្លែង​កើតហេតុ​ ដោយ​ទុក​លុយ​ក្នុង​រថយន្ត​ និង​ចាក់សោ​យ៉ាង​ត្រឹមត្រូវ​ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ដើម្បី​ទិញ​ទំនិញ​បន្តិចបន្តួច​ ។​ ខណៈ​ចូល​បាន​ប្រមាណ​ជា​កន្លះ​ម៉ោង​ ពេល​គាត់​ចេញ​មក​វិញ​មក​ដល់​រថយន្ត​ ស្រាប់តែ​ឃើញ​រថយន្ត​បែក​កញ្ចក់​ទ្វារ​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ ហើយ​ភ្លាមៗ​នោះ​គាត់​ក៏​បាន​ស្ទុះ​ទៅ​រក​មើល​ថង់​លុយ​ដែល​ទុក​ក្នុង​រថយន្ត​ ប៉ុន្តែ​មិនឃើញ​ ទើប​ដឹង​ថា​ចោរលួច​បាត់​អស់​ និង​គាត់​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​បើក​ការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ដៃ​ឆើត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​បុរស​ដែល​ជា​ម្ចាស់​លុយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ លុយ​ដែល​ចោរ​ដៃ​ឆើត​មិន​ស្គាល់​មុខ​លួច​យក​ទៅ​បាត់​អស់នោះ​មាន​ចំនួន​៣៨.៦០០.០០០​រៀល​ ដែល​គាត់​ទើប​បើក​ចេញពី​ធនាគារ​ ដើម្បី​យក​ទៅ​សង​ថ្លៃ​គ្រឿងសំណង់​ និង​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ផង​ ៕​

Car-Chamkarmon Car-Chamkarmon-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.