ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ក្រោយ​ពី​បង្ហោះ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​ថើប​ជញ្ជក់មាត់​សង្សារ​ តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ ធ្លាក់ខ្លួន​ឈឺ​

​រូបភាព​សិច​ស៊ី​ ថើប​ជញ្ជក់មាត់​សង្សារ​ដ៏​ស្រើបស្រាល​របស់​តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ អតីត​ Freshie​ Girl​ ឆ្នាំ​២០០៨​ ដែល​ត្រូវ​បាន​យក​មក​បង្ហោះ​សា​ជា​ថ្មី​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នោះ​ មិន​ទាន់​បាន​រលត់​ស្រួលបួល​ពី​កែវភ្នែក​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ នៅឡើយ​ទេ​ បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ធ្លាប់​បាន​បង្ហោះ​រូបភាព​ឈុត​ឆាក​ស្នេហា​ដ៏​រោលរាល​ បឺត​មាត់​គ្នា​ជាមួយ​សង្សារ​ គឺ​បុរស​សង្ហា​ គឹ​ម​ សីហា​ អតីត​ Freshie​ Boy​ រួម​ជំនាន់​ក្នុង​ទឹកសមុទ្រ​ឯ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ឆ្នាំ​២០០៩​ ។​

​ឥឡូវ​ តារា​សម្តែង​សិច​ស៊ី​ សាច់​សខ្ចី​ គង់​ ច័ន្ទ​ស្រី​មុំ​ បាន​ធ្លាក់ខ្លួន​ឈឺ​ចំនួន​៤​ថ្ងៃ​មក​ហើយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ប៉ុន្តែ​ទោះ​យ៉ាងណា​ នាង​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​រោគវិនិច្ឆ័យ​ជំងឺ​របស់​នាង​ឡើយ​ ។​

​ក្រុម​អ្នកលេង​ Facebook​ ដែល​គាំទ្រ​តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ បាន​ជូនពរ​ឲ្យ​តារា​សម្តែង​រូប​នេះ​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ដែល​យាយី​ដល់​សុខភាព​របស់​នាង​ ។​

​តារា​សម្តែង​សិច​ស៊ី​ គង់​ ច័ន្ទ​ស្រី​មុំ​ គឺជា​តារា​ខ្មែរ​មួយ​រូប​ដែល​ហ៊ាន​ថតរូប​សិច​ស៊ី​យ៉ាង​ស្រើបស្រាល​ជាមួយ​សង្សារ​របស់​ខ្លួន​ ហើយ​ក្លាហាន​ទទួលស្គាល់​ការ​ពិត​ថែម​ទៀត​ ដោយ​នាង​បាន​ចាត់​ទុក​ថា​ ជា​អំពើ​ដែល​បាន​ធ្វើ​ជាមួយ​សង្សារ​របស់​នាង​តែ​ប៉ុណ្ណោះ​ ៕​

Kong-Chansreymom-SickKong-Chansreymom-30

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.