ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

ឪពុក​ចិត្ត​អប្រិយ​ចាប់ជើង​កូនស្រី​បោក​សម្លាប់​ដូច​សត្វ​ធាតុ​ព្រោះ​តែមាន​កំហឹង​នឹង​ប្រពន្ធ​តមាត់​

​បុរស​រស់នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ មិនដឹង​ជាមាន​គំនុំ​ជាមួយ​ប្រពន្ធ​ពី​អង្កាល់ណា បាន​ដាច់ចិត្ត​ចាប់ជើង​កូនស្រី​របស់ខ្លួន​ជា​ទារិកា​ទើប​មាន​អាយុ​ជាង​២​ខែ បោក​ផ្ទប់​ទៅនឹង​ជញ្ជាំង​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ព្រោះតែ​ប្រពន្ធ​បាន​តមាត់​ជជែក​គ្នា​បន្តិចបន្តួច​អំពី​រឿង​បោកគក់​ខោអាវ​។​

​ហេតុការណ៍​ឪពុក​ធ្វើឃាត​កូនស្រី​បង្កើត​របស់ខ្លួន​ដោយ​ចេតនា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់ នា​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៣ ម្សិលមិញ ឋិត​នៅ​ភូមិ​ព្រៃនប់​១ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ឪពុក​ចិត្ត​អប្រិយ​ដាច់ចិត្ត​សម្លាប់​កូនស្រី​របស់ខ្លួន​ព្រោះ​មាន​កំហឹង​ជាមួយ​ប្រពន្ធ​មានឈ្មោះ ជាង មាឃ ហៅ​ចាន់ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត និង​ប្រពន្ធ​ឈ្មោះ ជួន ធា អាយុ​២៦​ឆ្នាំ​។ រីឯ​ទារិកា​រងគ្រោះ​មានឈ្មោះ ជាង នី​កា អាយុ​២​ខែ​១០​ថ្ងៃ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

​ស្ត្រី​ជា​ម្តាយ​របស់​ទារិកា​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នាង​និង​ប្តី​ទើបបាន​រៀបការ​នឹង​គ្នា​បាន​២​ឆ្នាំ ហើយ​មាន​កូនស្រី​ទើបនឹង​កើត​នេះ មុនពេល​កើតហេតុ​នាង​និង​ប្តី​បាន​សម្រាក​លេង​ជាមួយគ្នា​រួមទាំង​កូនស្រី​ផង ដោយបាន​ជជែក​គ្នា​ពី​រឿង​បោកគក់​ខោអាវ​។ ដំបូង​និយាយ​ពាក្យ​ពិ​រោះ​អូន​បង​ដាក់គ្នា​ធម្មតា លុះ​ជជែក​យូរៗ​ទៅ​ក៏​កើតមាន​ជម្លោះ​តឹង​ស​សៃ​ក ដាក់គ្នា ហើយ​ស្រាប់តែ​ប្តី​របស់​នាង​និយាយថា ឈាម​មួយ​ដុំ​បោះ​វា​ចោល​ក៏បាន​។ និយាយ​មិនទាន់​ផុតពី​មាត់​ផង​ប្តី​របស់​នាង​ក៏បាន​ស្ទុះ​ទៅ​ចាប់ជើង​កូនស្រី​ដែល​កំពុង​ដេកលក់​បោក​ផ្ទប់​ទៅនឹង​ជញ្ជាំង​ថ្ម បណ្តាល​ឲ្យ​បាក់ក និង​ខ្ទេច​គ្រឿងក្នុង​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ​រួចហើយ​ឪពុក​ចិត​អប្រិយ​នោះ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​ពី​ផ្ទះ​ទៅ បន្សល់ទុក​នៅ​ឲ្យ​រូបនាង​ជា​ម្តាយ​យំ​ឱប​សព​កូនស្រី​យ៉ាង​សង្វេគ​។​

​ឥឡូវ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ឪពុក​ចិត្ត​អប្រិយ​នោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

705_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.