ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

បាតុកម្ម​កម្មករ​រោងចក្រ SL ផ្ទុះ​អំពើហិង្សា និង​ដុត​កម្ទេច​រថយន្ត​សមត្ថកិច្ច​អស់​មួយគ្រឿង​ទាំង​ព្រឹក​

បាតុកម្ម​របស់​កម្មក​រ​រោងចក្រ SL ប្រមាណ​ជាង​៣០០​នាក់ ដែលមាន​បំណង​ដង្ហែ​ក្បូន​ឆ្ពោះទៅកាន់​ភូមិ​គ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​សម្តេច​ជួយ​អន្តរាគមន៍​លើ​ការទាមទារ​របស់​ពួកគេ​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​នៅវេលា​​ម៉ោង​០៩ និង​២០ នាទី​ព្រឹក ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​ឈានដល់​ដំណាក់កាល​ផ្ទុះ​អំពើហិង្សា​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ហើយៗ​ក្រុមបាតុករ​បាន​ដុត​កម្ទេច​រថយន្ត​របស់​សមត្ថកិច្ច​អស់​មួយគ្រឿង​នៅ​ចំណុច​វត្ត​ស្ទឹងមានជ័យ​ទៀតផង​។​

ក្នុងខណៈ​កើតមាន​ផ្ទុះ​អំពើហិង្សា​នេះ​សមត្ថកិច្ច​ជាច្រើន​នាក់​ត្រូវបាន​រាយការណ៍​ឲ្យ​ដឹងថា បានទទួល​រងរបួស​ដោយសារ​ការ​គប់​ដុំថ្ម​ពី​សំណាក់​ក្រុមបាតុករ​នៅពេលដែល​សមត្ថកិច្ច​ព្យាយាម​រារាំង​ក្បួន​បាតុកម្ម​របស់​ក្រុមបាតុករ​។​

សូម​រំលឹក​ជូន​ថា ករណី​វិវាទ​ការងារ​នៅ​រោងចក្រ SL នេះ បាន​កើតមាន​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាង​៣​ខែ​មកហើយ តែ​មិនមាន​ដំណោះស្រាយ​ទាល់តែសោះ ហើយក៏​កើតមាន​អំពើហិង្សា​ច្រើនលើកច្រើនសា​ផងដែរ​៕​

d13

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.