ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

អាពាហ៍ពិពាហ៍​ដែលមាន​អ្នក​កំដរ​ច្រើន​រហូតដល់​១២៦​នាក់​បំបែក​កំណត់ត្រា​ពិភពលោក​ចាស់​មាន​ត្រឹម​៩៦​នាក់​

​អាពាហ៍ពិពាហ៍​កូន​ក​ម្លោះ​-​ក្រមុំ​ដ៏​អធិកអធម​សម្បើម​មួយ​នៅ​ប្រទេស​ស្រីលង្កា បាន​ចាប់ផ្តើមកាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​កន្លងមកនេះ បាន​បំបែក​កំណត់ត្រា​ពិភពលោក «Guinness World Record» ចាស់​ហើយ ដោយមាន​អ្នក​កំដរ​រហូតដល់​ទៅ​ចំនួន​១២៦​នាក់​។​

​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្រីលង្កា បាន​ផ្សព្វផ្សយ​ថា អាពាហ៍ពិពាហ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​រវាង​កូន​ក​ម្លោះ​ឈ្មោះ Nisansala និង​កូនក្រមុំ​ឈ្មោះ Nalin បានរៀបចំ​ឡើង​នៅក្នុង​ទីក្រុង Negombo មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ខាងជើង​រដ្ឋធានី Colombo នៃ​ប្រទេស​ស្រីលង្កា ដោយមាន​អ្នក​កំដរ​កូន​ក​ម្លោះ​-​ក្រមុំ​រហូតដល់​ទៅ​ចំនួន​១២៦​នាក់​។​

​អាពាហ៍ពិពាហ៍​ដ៏​ធំ​សម្បើម​នៅ​ប្រទេស​ស្រីលង្កា ដែលមាន​អ្នក​កំដរ​ចំនួន​១២៦​នាក់​នេះ គឺ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចាស់​ហើយ ដែល​ធ្លាប់​បានធ្វើ​នៅ​ប្រទេស​ថៃ ដោយមាន​អ្នក​កំដរ​ចំនួន​៩៦​នាក់​៕

article-2492772-194893E100000578-411_964x588

Filed in: Feature, សិល្បៈកម្សាន្ត, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.