ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

អ្នក​ផលិត​និង​ដឹកនាំ​ខ្សែភាពយន្ត​រឿង​3.50​មិន​អស់​ចិត្តនឹង​ការហាមឃាត់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការដាក់​បញ្ចាំង​

​ខ្សែភាពយន្ត​រឿង​3.50​ដែលជា​ប្រភេទ​ខ្សែភាពយន្ត​អប់រំ​និង​ឆ្លុះបញ្ចាំង​អំពី​តថភាព​សង្គម​ខ្មែរលើ​សេវាកម្ម​ជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា នោះ គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ ប៉ុន្តែ​ជា​អកុសល​ខ្សែភាពយន្ត​នេះ​មិន​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​ឡើយ ហើយ​ក៏បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅ​នៃ​ការរិះគន់​ទៅលើ​រាជរដ្ឋាភិបាល​ផង​និង​ក៏​ជាការ​ស្រែ​ករក​យុត្តិធម៌​ពី​សំណាក់​អ្នក​ផលិត​និង​ដឹកនាំ​រឿង​ផង ។​

​លោក ឆាយ បូរ៉ា ក្នុងនាម​ជា​អ្នក​ផលិត​និង​ដឹកនាំ​រឿង​3.50​បាន​Post នៅលើ​បណ្តាញ​សង្គម​Facebook ថា «​ខ្សែភាពយន្ត​នេះ​មិនបាន​មើលងាយមើលថោក​ដល់​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ទេ តែ​ផ្ទុយទៅវិញ គឺមាន​ខ្លឹមសារ​អប់រំ​កូន​ខ្មែរ​ឲ្យ​ជៀស​ឆ្ងាយ​ពី​មនុស្ស​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ។ ខ្សែភាពយន្ត​រឿង​3.50​គ្មាន​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​ដូច​ការចោទប្រកាន់​រប​ស់​នាយកដ្ឋាន​ភាពយន្ត​នោះទេ ។ ក្នុងនាម​ខ្ញុំ​ជា​អ្នក​ផលិត​និង​ដឹកនាំ​រឿង ខ្ញុំ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ សុជីវធម៌ និង​ភាពស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​របស់ខ្ញុំ​និង​នាំ​កិត្យានុភាព​ជូន​ជាតិ​របស់ខ្ញុំ​តាមរយៈ​ស្នាដៃ​ទី​១​របស់ខ្ញុំ គឺ​រឿង ឃ្លា​តទៅ​សែនឆ្ងាយ ជា​ស្នាដៃ​ដែល​អន្តរជាតិ​ទទួលស្គាល់​និង​បាន​ទៅ​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​របស់​Hollywood ។ » ។​

​ក្នុងនាម​ជា​អ្នក​ផលិត​និង​ដឹកនាំ​រឿង​3.50 លោក ឆាយ បូរ៉ា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​Facebook ទៀតថា «​ខ្ញុំ​មិនបាន​ធ្វើ​ឲ្យ​ជាតិ​ខ្ញុំ​អាម៉ាស់​ដោយសារ​រូបខ្ញុំ​ម្តងណា​ឡើយ ។ ខុសពី​អ្នកខ្លះ​នាំ​ជាតិ​ឲ្យ​អាម៉ាស់ ដោយសារ​ការចម្លង​ស្នាដៃ​ពី​បរទេស​រហូតដល់​មានការ​ចាក់ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​របស់គេ ។ តើ​ខ្ញុំ​ត្រូវ​ស្រែ​ករក​យុត្តិធម៌​តាមរបៀប​ណា​? » ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ខ្សែភាពយន្ត​ដែលមាន​ចរិត​ផ្សព្វផ្សាយ​អំពី​តថភាព​សង្គម​ជាក់ស្តែង ជាពិសេស​រឿង​អសកម្ម​ក្នុងសង្គម​បច្ចុប្បន្ន គឺ​ទំនងជា​មិនអាច​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ឡើយ ហើយ​សង្គម​ឥឡូវ​សម្បូរ​ណ៍​ទៅដោយ​ប្រភេទ​មនុស្ស​«​យកជើងរាទឹក​» ដើម្បី​ផលប្រយោជន៍​សួនតួ​ថែមទៀត ៕​

5702_n

1_3.5-movies

5702

 

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.