ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ភេសជ្ជៈ Coca Cola រង​ការវាយប្រហារ​ក្នុង​បណ្តាញ​សង្គម Facebook ថា​មាន​ជាតិ​អាស៊ីដ​ខ្ពស់​អាច​សម្អាត​ជម្រះ​ច្រែះ​បាន ​(​មាន​វីដេអូ​)

​អ្នក​និយម​ចូលចិត្ត​បរិភោគ​ភេសជ្ជៈ​កូកាកូឡា «Coca Cola » នៅ​កម្ពុ​ជាមាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅនឹង​ការ​បង្ហោះ Video Clip មួយ​នៅក្នុង​បណ្តាញ​សង្គម Facebook ដ៏​ពេញនិយម​នា​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញ​ឲ្យ​ឃើញថា ភេសជ្ជៈ​កូកាកូឡា​នេះ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ទើប​អាច​លាង​សម្អាត​ជម្រះ​ច្រែះ​បាន ជាហេតុ​ធ្វើ​ឲ្យ​ការ​ទទួលទាន​ក៏​អាច​កាត់​ក្រពះ​ឲ្យ​ស្តើង​ឬ​ឈានទៅ​ធ្លាយ​ក្រពះ​បានដែរ ។​

​លើសពីនេះ​នៅមាន Video Clip មួយទៀត​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​គេហទំព័រ Youtube នោះបាន​បង្ហាញ​ឲ្យ​ឃើញថា ស៊ុតមាន់​ស្ងោរ​រួច​មួយ​គ្រាប់ គឺ​សម្បក​ស៊ុត​ត្រូវ​រលាយ​អស់​ក្នុង​រយៈពេល​មួយឆ្នាំ​សល់​តែ​សាច់​ស៊ុត​ប៉ុណ្ណោះ​នៅក្នុង​កែវ​ដោយសារ​ភេសជ្ជៈ កូកាកូឡា ។ រូបភាព​នេះ​បានធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​បរិភោគ​ភេសជ្ជៈ​កូកាកូឡា មាន​អារម្មណ៍​ថា កូកាកូឡា​អាច​នឹងធ្វើ​ឲ្យ​ពុក​ធ្មេញ​ដោយសារ​ជាតិ​អាស៊ីដ​ខ្ពស់​ក្នុង​ភេសជ្ជៈ ។​

​ដោយឡែក អ្នកស្រី លឹម លី​ណា ជា​អ្នកតំណាង​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា ធ្លាប់បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ផលិតផល​របស់​កូកាកូឡា​មាន​លក្ខណៈ​ស្តង់ដារ​ចំណីអាហារ​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​ខ្ពស់បំផុត​សម្រាប់​ការប្រើប្រាស់  ហើយ​ការ​បង្ហោះ Video Clip ក្នុង Facebook នោះ​អាចជា​អំពើ​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​កូកាកូឡា​ផង​ក៏​ថា​បាន ។​

​ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​កិច្ចប្រជំ​កំពូល​រយៈពេល​៣​ម៉ោង​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី នៅ​វិមាន​រដ្ឋសភា​កន្លងមក​នោះ ភេសជ្ជៈ​កូកាកូឡា ត្រូវបាន​យកមក​ទទួល​ប្រតិភូ​គណបក្សនយោបាយ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ​ក្នុង​កិច្ចប្រជុំ​ផងដែរ  ៕​

 52383649057d7

1039416313_n

 

Filed in: Feature, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.